ព័ត៌មានជាតិ

ស្អែកនេះ​ !​ មជ្ឈមណ្ឌល​ ឆៀក​ ដំណេីរការធម្មតា​ ដេីម្បីសម្រួលនឹងពន្លឿន ការផ្តល់សេវា ជូនពលរដ្ឋ

ភ្នំពេញ​ ៖​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានជូនដំណឹង​ ដល់ប្រជាពលរដ្ឋថា​ ​នាថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០២០​ ស្អែកនេះ​ មណ្ឌលផ្តល់បណ្ណបេីកបរ​ អ៉ីអន១​ និងអ៉ីអន២​ និងគ្រប់មជ្ឈមណ្ឌលត្រួតពិនិត្យ បច្ចេកទេសយានយន្ត​ (ឆៀក)​ ទាំងអស់ដំណេីរការធម្មតា​ ដេីម្បីសម្រួលនិងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ។

យោងតាម​គេហទំព័រ​ហ្វេសប៊ុក​របស់​ ក្រសួង​សាធារណការ​ នៅថ្ងៃទី៣០​ មេសា​ ថា​ “​អាស្រ័យ​ដូចបានជម្រាបជូនខាងលេីនេះ​បងប្អូនប្រជាពលរដ្ឋ អាចជ្រាបជាព័ត៌មាន​ និងអាចយករថយន្តរបស់ខ្លួន ទៅធ្វេីការត្រួតពិនិត្យបច្ចេកទេស យានយន្ត​ និងប្តូរបណ្ណបេីកបរតាមទីតាំងដែលបានរៀបរាប់ខាងលេីនេះបាន”។ 

សូមជម្រាបថា បច្ចុប្បន្ន មជ្ឈមណ្ឌល​ ឆៀក​ រថយន្ត​ មានចំនួន ៥ទីតាំងនៅក្នុងរាជធានីភ្នំពេញ (នៅផ្លូវ៥៩៨-ផ្លូវជាសុផារ៉ា, នៅបឹងបៃតងផ្លូវឧកញ៉ា ម៉ុង រិទ្ធី, នៅចំការដូង, នៅផ្លូវជាតិ៦អា និងនៅបឹងស្នោ) និង ៩ទីតាំទៀត នៅខេត្ត ព្រះវិហារ, រតនគីរី, ក្រចេះ, សៀមរាប, បាត់ដំបង, កំពង់ស្ពឺ, ព្រះសីហនុ, កំពង់ចាម និង កំពង់ឆ្នាំង និងរថយន្តឆៀកចល័ត ៣៕

To Top