ព័ត៌មានជាតិ

ស្ពានអាកាស សាងសង់បន្ថែមថ្មីក្បាលថ្នល់ នឹងដាក់ឲ្យ ប្រើប្រាស់ ចាប់ពីថ្ងៃទី១ ឧសភា

ភ្នំពេញ៖ លោកសាំ ពិសិដ្ឋប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឱ្យដឹងនៅយប់ថ្ងៃ៣០ ខែមេសាឆ្នាំ២០២០នេះ បានអោយដឹងថា ស្ពានអាកាសក្បាលថ្នល់ បត់ឆ្វេង ឡើងកំណោងពីទិសមហាវិថី ព្រះមុនីវង្ស ឆ្ពោះចុះទៅមហាវិថី ព្រះនរោត្តម នឹងដាក់អោយប្រើប្រាស់ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ព្រឹកតទៅ។

លោកម៉េត មាសភ័ក្ដី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឱ្យដឹងដែរថា ការបើអោយដំណើរការ ស្ពានអាកាសបត់ឆ្វេងខាងលើនេះ ដើម្បីសម្រួលដល់ការកកស្ទះ ចរាចរណ៍ដោយកំណើនប្រជាជន ក៏ដូចជាកំណើន មធ្យោបាយធ្វើដំណើរ៕

To Top