ភ្នំពេញ ៖ បើតាមរបាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញដែលបង្ហាញដោយស្នងការដ្ឋាននគរបាលភ្នំពេញ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង៧ដល់ម៉ោង ១០ព្រឹកសមត្ថកិច្ចបានឃាត់យានយន្តល្មើសច្បាប់គឺម៉ូតូចំនួន ៩០០គ្រឿង និងរថយន្ត ៨០ គ្រឿង ។
ក្នុងនោះ ម៉ូតូសរុបចំនួន ៩០០ គ្រឿង ៖ អត់មួក ៨៤៥ គ្រឿង , អត់លេខ ៨ គ្រឿង និងល្មើសសញ្ញាចរាចរ ៤៧ គ្រឿង ។
សម្រាប់ រថយន្តសរុបចំនួន ៨០ គ្រឿង ៖
- អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង
- បញ្ច្រាស់ទិស ៧ គ្រឿង
- អត់លេខ ២ គ្រឿង
- និយាយទូរស័ព្ទ ២ គ្រឿង
- អត់ប័ណ្ណសំគាល់យាន ១ គ្រឿង
- ល្មើសសញ្ញាចរាចរ ៣ គ្រឿង
- សំពីងសំពោង ២ គ្រឿង៕