ភ្នំពេញ៖ គិតមកត្រឹមម៉ោង ១៩:៣០នាទីយប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដែលជាថ្ងៃដំបូងនៃការ អនុវត្តច្បាប់ចរាចរណ៍ថ្មីសង្កេតឃើញថា ប្រជាពលរដ្ឋចូលរួមគោរពច្បាប់ ច្រើន ប៉ុន្តែស្របពេលជាមួយគ្នានេះ អ្នកល្មើសក៏មានច្រើន ដែរ។ នេះបើតាមការផ្សព្វផ្សាយ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ។
ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បង្ហាញទៀតថា ក្នុងនោះ អ្នកបេីកបរជាច្រេីន បានចូលរួមគោរពភ្លេីងសញ្ញា ស្លាកសញ្ញា គំនូសចរាចរណ៍ និងពាក់មួកសុវត្ថិភាព ប៉ុន្តែក៏នៅតែមានអ្នកបេីកបរមួយចំនួន នៅតែល្មេីសច្បាប់ចរាចរណ៍ និងមិនពាក់មួកសុវត្ថិភាព ។
ដូច្នេះដេីម្បីការពារអាយុជីវិតអ្នក និងអ្នកដ៏ទៃ ក៏ដូចជាចំណេញពេលវេលា និងចំណេញថវិកា ពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេល ទោះថ្ងៃ ឬយប់ គឺគ្រប់ពេលដែលអ្នកបេីកបរ ។
សូមបញ្ជាក់ថា ក្នុង១ថ្ងៃនេះ សមត្ថកិច្ចបានឃាត់ម៉ូតូចំនួន១,១៧៤ គ្រឿង ។ក្នុងនោះ អត់មួកចំនួន ១,០៨១ គ្រឿង , អត់កញ្ចក់ចំនួន ១៦ គ្រឿង , អត់លេខចំនួន ១៣ គ្រឿង , ល្មើសសញ្ញាចរាចរចំនួន ៦៣គ្រឿង និងនិយាយទូរស័ព្ទចំនួន ១គ្រឿង ។
ជាមួយគ្នានេះ ឃាត់រថយន្តចំនួន ១៤៨ គ្រឿង ។ ក្នុងនោះ អត់ពាក់ខ្សែក្រវ៉ាត់ ៩៥ គ្រឿង , បញ្ច្រាសទិស ១៤ គ្រឿង , អត់លេខចំនួន ៤ គ្រឿង , និយាយទូរស័ព្ទ ១២ គ្រឿង , អត់ប័ណ្ណសំគាល់យាន ៧ គ្រឿង , ល្មើសសញ្ញាចរាចរ ១១ គ្រឿង , សំពីងសំពោង ៣ គ្រឿង និងហួសឈៀក ២ គ្រឿង៕
![](https://dap-news.com/wp-content/uploads/2020/05/B4417324-AC32-4B73-8612-15799FA52CAF.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/5ECD5092-62ED-4A7F-B806-C3E0A63161AD.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/E4D7657E-9DF7-4CA9-BEB3-87E63C8542E8-1024x768.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)