ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ស្របពេលនឹងការបង្កេីនអនាម័យ សុខភាពអាយុជីវិត ប្រជាពលរដ្ឋ តរូវតែចូលរួមគោរព ច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ កេីតឡេីងរាល់ថ្ងៃ ហើយស្លាប់ច្រេីនជាងជំងឺឆ្លងកូវីវីដ-១៩ ទៅទៀត។
សម្ដេចតេជោបានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ ថា ប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សា សុខភាពឲ្យបានល្អជានិច្ច ជាពិសេសក្នុងពេលដែលប្រទេសជាតិកំពុង ប្រយុុទ្ធប្រឆាំងនឹង ជំងឺឆ្លងកូវីដ១៩។
សម្ដេចតេជោរៀបរាប់ថា ទោះបីចំនួនអ្នកដែលឆ្លងមេរោគ ត្រូវបានព្យាបាលជាសះស្បេីយ ច្រេីនស្ទេីរអស់ហេីយក្តី ហេីយមកទល់ថ្ងៃនេះក៏ពុំមានអ្នកឆ្លងថ្មីក៏ដោយ តែពលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់ដោយប្រេីម៉ាស ទឹកអាល់កុល និងជែលលាងសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ បានជាប់ជាប្រចាំ។
សម្ដេចតេជោ មានប្រសាសន៍ថា “ស្របពេលនឹងការបង្កេីនអនាម័យថែរក្សាសុវត្ថិភាពសុខភាពអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេស ក្មួយៗយុវជនត្រូវតែគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដាច់ខាត ព្រោះគ្រោះថ្នាក់ចរាចរណ៍ ដែលបានកេីតឡេីងរាល់ថ្ងៃគឺបានសម្លាប់អាយុជីវិត ពលរដ្ឋច្រេីនជាងជំងឺឆ្លងកូវីដ១៩ ទៅទៀត”។
សម្ដេចតេជោ ក៏បានជូនពរឲ្យប្រជាជនកម្ពុជា ជួប តែសេចក្តីសុខ និងមានសុវត្ថិភាពក្នុងការធ្វេីដំណេីរ នៅគ្រប់ទីកន្លែងទូទាំងប្រទេស៕
ដោយ អេង ប៊ូឆេង