ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការពារ បានបញ្ជាក់ថា ប្រមុខរដ្ឋាភិបាល កម្ពុជា សម្ដេច តេជោ ហ៊ុន សែន នឹងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យរួចផុតពីគ្រោះភ័យនៃមេរោគ កូវីដ- ១៩ ដោយជោគជ័យ។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ សម្ដេច ទៀ បាញ់ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០២០ ថា ” ទោះជាត្រូវប្រឈមនឹងការលំបាករាប់មិនអស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងពុះពារគ្រប់ឧបសគ្គ ដោយមិនខ្លាចនឿយហត់ ដើម្បីដឹកនាំនាវាកម្ពុជា ឲ្យរួចផុតពីគ្រោះភ័យនៃមេរោគ កូវីដ-១៩ ដោយជោគជ័យ”។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២ ឧសភា នេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាល អ្នកជំងឺកូវីដ-១៩ ជាសះស្បើយ កើនឡើងរហូតដល់១២០នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ សល់ចំនួន២នាក់ប៉ុណ្ណោះ ខណៈចំនួនសរុបទាំងអស់នៅកម្ពុជា មានចំនួន ១២២នាក់៕
ដោយ អេង ប៊ូឆេង