ព័ត៌មានជាតិ

វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ ផ្ញេីសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ​ ជូនសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖​  វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សុខាភិបាល​ នាព្រឹកថ្ងៃចន្ទ​ ទី៤ខែឧសភា​ ឆ្នាំ២០២០​ ផ្ញេីសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ​ ជូនសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ចំពោះសពមហាឧបាសិកាធម្មញ្ញាពវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ​ ដោយជរាពាធ។

តាមរយៈសាររំលែកទុក្ខ​ ដែលមជ្ឈមណ្ឌលព័ត៌មាន​ ទទួលបាន​  ឱ្យដឹងថា៖សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជាទីគោរពដ៏ខ្ពង់ខ្ពស់​បំផុត ៖

នាងខ្ញុំ​ ​និងក្រុមគ្រួសារ​ មានសេចក្តីរន្ធត់​ និងសោកស្តាយជាអនេក​  ព្រមទាំងសូម​លំអោនកាយ​ និងសម្រួមចិត្ត​ ចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត​ ចំពោះសពមហាឧបាសិកាធម្មញ្ញាពវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី ដែល​បានទទួលមរណភាព​ ក្នុងជន្មាយុ៩៦ឆ្នាំ​ ដោយជរាពាធ។  នេះមិនត្រឹមជាកាបាត់បង់របស់មហាក្រុមគ្រួសាររបស់សម្តេចតេជោ​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេង នៃឥស្សរៈជនដ៌ឆ្នើម ទាំងពុទ្ធចក្រ និង អាណាចក្រ សម្រាប់ប្រជាជនកម្ពុជាទាំងមូល​ និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ 

ខ្ញុំសូមលេីកដៃប្រណមបួងសួង​ សូមឲ្យវិញ្ញាណក្ខ័ន្ឋសព​ មហាឧបាសិកាធម្មញ្ញាពវិវឌ្ឍនា​ ប៊ុន​ ស៌ាងលី បានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡេីយ។ 

សម្រួមកាយ​ និងចិត្តគោរពវិញ្ញាណក្ខ័ន្ធសព​  ដោយក្តីរន្ធត់ជាអនេក។ 

ពីនាងខ្ញុំ​ វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ និងក្រុមគ្រួសារ

To Top