ភ្នំពេញ៖ ក្រសួងសុខាភិបាល បាននិងកំពុងធ្វើសន្និសីទសារព័ត៌មាន ស្ដីពី”បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
សន្និសីទសារព័ត៌មាននេះ មានគោលបំណងជម្រាប អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអំពីស្ថានភាព និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ក៏ដូចជារាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតបជំងឺនេះ និងការផ្តល់ព័ត៌មាន ស្តីពីវិធានការទប់ស្កាត់ នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធផងដែរ ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ចំនួន១២២នាក់ ខណ:ព្យាបាលជាសះស្បើយ កើនដល់១២០នាក់ និងកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ២នាក់ទៀតតែប៉ុណ្ណោះ។
ដោយ៖ធី លីថូ