ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “បច្ចុប្បន្នភាពជំងឺកូវីដ១៩” នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០នេះ មិនមានករណី អ្នកឆ្លងជំងឺកូវីដ១៩ថ្មី និងមិនមានអ្នកឆ្លងថ្មីនោះទេ។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ខណ:ព្យាបាលជាសះស្បើយកើនដល់ ១២០នាក់ និងកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ២នាក់ ទៀតតែប៉ុណ្ណោះ។
ដោយ៖ធី លីថូ