ព័ត៌មានជាតិ

តំណាង គណៈកម្មាធិការ ប្រជាជនចិន ខេត្តជីលីន នាំយកម៉ាស ៤៩.៦០០ម៉ាស ប្រគល់ជូនរដ្ឋបាល ខេត្តព្រះសីហនុ សម្ព័ន្ធសមាគមចិន នៅកម្ពុជា, សសកច

ភ្នំពេញ ៖ តំណាងគណៈកម្មាធិការ ប្រជាជនចិន ខេត្តជីលីន នៃសាធារណៈរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ បាននាំយកម៉ាស ប្រគល់ជូនរដ្ឋបាល ខេត្តព្រះសីហនុ សម្ព័ន្ធសមាគមចិន នៅកម្ពុជា និងសមាគមអ្នកកាសែតកម្ពុជា ចិន (សសកច-CCJA) ។

បើតាមតំណាងគណៈកម្មាធិការប្រជាជនចិន ខេត្តជីលីន ឱ្យដឹងថា តំណាងគណៈកម្មាធិការបានរៀបចំពិធីប្រគល់និងទទួល ជូនរដ្ឋបាលខេត្តព្រះសីហនុ ដោយមានលោក ឈិន សេង
ងួន អភិបាលរងខេត្ត អញ្ជើញមកទទួល ចំនួន២៤.០០០ (២ម៉ឺន៤ពាន់ម៉ាស), សម្ព័ន្ធសមាគមចិននៅកម្ពុជា ចំនួន២៤.០០០ ម៉ាស (២ម៉ឺន៤ពាន់) និងសសកច ចំនួន ១.៦០០ (១ពាន់៦រយ)។

លោក ទេស សារ៉ារិទ្ធ និងលោក លីវ ស៊ាវគ័ង សហប្រធានសសហក បានថ្លែងអំណរគុណ ចំពោះតំណាងគណៈកម្មាធិការប្រជាជនចិន ខេត្តជីលីន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលផ្តល់ម៉ាសនៅពេលនេះ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សមាគម ក្នុងការបន្តអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា។

លោក ទេស សារ៉ារិទ្ធ បានថ្លែងបញ្ជាក់ថា “តាងនាមឱ្យសសកច ខ្ញុំសូមថ្លែងអំណរគុណ ជូនតំណាងគណៈកម្មាធិការប្រជាជនចិន ខេត្តជីលីន ដែលបានផ្តល់ម៉ាសនេះ ដែលជាវិកាយការសប្បុរសធម៌ មិនអាចកាត់ថ្លៃបាន ចំពោះទឹកចិត្តដ៏ប្រពៃនាពេលនេះ ។ ខ្ញុំសូមជូនពរប្រជាជនចិនខេត្តជីលីន ទទួលបាននូវពុទ្ធពរទាំង៤ប្រការកុំបីឃ្លាងឃ្លាតឡើយ”។
គិតមកដល់ថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០ កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ចំនួន១២២នាក់ ព្យាបាលជាសះស្បើយកើនដល់ ១២០នាក់ និងកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ២នាក់ ទៀតតែប៉ុណ្ណោះ៕

To Top