Covid-19

ក្រសួងសាធារណការ ព្រមានក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ក្រោយសាងសង់មានភាពយឺតយ៉ាវ គ្មានបច្ចេកទេស

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងក្រសួងសាធារណការ និងដឹក ជញ្ជូន បានព្រមាន និងដាក់លិខិត ទៅដល់ក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ ក្រោយពីក្រុមហ៊ុនសាងសង់មានភាពយឺតយ៉ាង គ្មានលក្ខណៈបច្ចេកទេស ព្រមទាំង គ្មានគ្រឿងចក្រ មកធ្វើការងារឡើយ។

សូជម្រាបថា នាពេលកន្លងមក ក្រសួងសាធារណការ ក៏បានដកចេញ ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនបច្ចេកទេស មួយចំនួន ដោយក្រុមហ៊ុនទាំងនោះ ធ្វើផ្លូវមិនយកចិត្តទុកដាក់ «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» នាំឲ្យខាតបង់ថវិកាជាតិ ជាពិសេស ប្រជាពលរដ្ឋ មានការរអ៊ូ ពិបាកធ្វើដំណើរ។

ក្នុងឱកាស ចុះត្រួតពិនិត្យការដ្ឋានរង្វង់មូលអ្នកលឿង ផ្លូវក្រវាត់ក្រុងព្រៃវែង រង្វង់មូលស្វាយអន្ទរ និងទីប្រជុំជនស្រុកអូរាំងឪ នៅថ្ងៃទី៤ ឧសភា ២០២០ លោក ស៊ុន ចាន់ថុល ទទួលស្គាល់ថា ផ្លូវជាតិលេខ២ និងលេខ២២ មានភាពយឺតយ៉ាវបន្ដិច ហើយលោកសង្ឃឹមថា ក្រុមហ៊ុននឹងយកគ្រឿងចក្រ មកជួសជុលឲ្យទាន់ពេលវេលា ដោយហេតុថា គ្រឿងចក្រមួយ ចំនួនមានការកកស្ទះនៅវៀតណាម ដោយសារបញ្ហា កូវីដ-១៩។

លោកមានប្រសាសន៍ថា «ពីភ្នំពេញ ទៅតាកែវ គ្រឿងចក្រប្រហែល២គ្រាប់ គ្មានអ្នកណាធ្វើ ការទាំងអស់ លើផ្លូវលេខ២ និងលេខ២២ ។ ដល់ខ្ញុំដេញដោលទៅថា គ្រឿងចក្រជាប់នៅ វៀតណាមពន្យល់ខ្ញុំចឹង ខ្ញុំទទួលបាននៅពេលនេះ ប៉ុន្ដែពេលណាអ្នកឯងយកគ្រឿងចក្រមក។ បើអត់មានអ្នកឯង មិនជួលគ្រឿងចក្រ នៅស្រុកខ្មែរឲ្យទាន់ពេលវេលា បើធ្វើយឺតជាងការ កំណត់ យើងនឹងពិន័យ មួយថ្ងៃប៉ុន្មាន?»។

លោកបន្ដថា «ស្អែកនេះ លិខិតនឹងទៅដល់ក្រុមហ៊ុននឹង លិខិតព្រមាន ជាផ្លូវការពីខ្ញុំ ដែល ក្រុមហ៊ុនកសាង ផ្លូវជាតិលេខ២ និងលេខ២២។ ស្អែកចេញ លាយលាកអក្ស ទុកពេលវេលា ប៉ុន្មាន ក្នុងការដោះស្រាយបញ្ហានឹង បើដោះស្រាយមិនបានទេ នឹងមានបញ្ហាជាមួយ ក្រសួង សាធារណការ និងដឹកជញ្ជូន»។

បន្ថែមពីនេះ រដ្ឋមន្ដ្រីក្រសួងសាធារណការ ជឿជាក់ថា ក្រុមហ៊ុនសាងសង់ ផ្លូវជាតិលេខ២ និងលេខ២២ នឹងខិតខំប្រឹងប្រែងការងារបន្ថែមទៀត ឲ្យផ្លូវជាតិនេះ ចប់សព្វគ្រប់តាមកិច្ចព្រម ព្រៀង ជាមួយ ក្រសួងសាធារណការ។ លោកបន្ដថា មន្ដ្រីក្រសួងធារណការទាំងអស់ គ្មាន ការពារក្រុមហ៊ុនជួសជុលផ្លូវ។

ចំពោះ បញ្ហាប្រជាពលរដ្ឋលក់ឥវ៉ាន និងសាងសង់ផ្ទះជាប់ចំណីផ្លូវ នោះ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងសាធារណការ កំពុងសិក្សាមានក្រុមការងារថ្នាក់ជាតិ ដើម្បីដោះស្រាយ និង ចុះពិនិត្យប្រជាពលរដ្ឋយកចំណីផ្លូវ ប្រកបរបបផ្សេងៗ។

លោក រៀបរាប់ថា «នៅពេលផ្លូវម្ដងៗរាជរដ្ឋាភិបាលយើង ចំណាយរាប់លានដុល្លារ ដោះស្រា យផលប៉ះពាល់ ។ ហើយដីរបស់រដ្ឋសោះ កម្មសិទ្ធរបស់រដ្ឋ គាត់នៅពេលពីលើហើយ ស្នើគាត់ចេញហើយ យើងចេញលុយគាត់ទៀត»។

លោកបន្ដថា នាពេលកន្លងមកមានផ្លូវមួយចំនួន តម្លៃសង់ប្រជាពលរដ្ឋ ថ្លៃជាង ការសាងសង់ ផ្លូវទៅទៀត ខណៈផ្លូវទាំងនេះ ជាសម្បត្តិរដ្ឋ ដោយពួកគាត់រំលោភយកចំណីផ្លូវ ធ្វើអាជីវកម្ម ផ្សេងៗ។

ក្រោយបញ្ហាកូវីដ-១៩ កើតមានឡើងនៅកម្ពុជា លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា រហូតដល់ពេលនេះ ការសាងសង់ផ្លូវទាំងអស់នៅកម្ពុជា រួមមាន ៖ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ១៣ និងផ្លូវមួយចំនួនទៀត អត់មានការយឺតយ៉ាវទាំងអស់ ដំណើរការធម្មតា៕

ដោយ៖ អេង ប៊ូឆេង

To Top