ភ្នំពេញ ៖ លោក អ៊ូ ច័ន្ទរ័ត្ន អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ បានផ្ញើសារចូលរួមរំលែក នូវវិប្បយោគទុក្ខ ជាមួយក្រុមគ្រួសារ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយសេចក្តីសង្វេគ និងក្រៀមក្រំបំផុត ចំពោះការបាត់បង់ អ្នកម្តាយមានគុណ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ។
អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាម្តាយបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី និងជាម្តាយក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទទួលមរណភាព នាវេលាម៉ោង ២:១២នាទី ទៀបភ្លឺ នាថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០២០នេះ ដោយជរាពាធ។
ពិធីបុណ្យសពធ្វើឡើង នៅភូមគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្បែរវិមានឯករាជ្យ ៕