បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានផ្តល់ឲ្យក្រុមហ៊ុន Marinette Marine Corp. នូវកុងត្រាមានទំហំទឹកប្រាក់ចំនួន ៧៩៥,១លានដុល្លារអាមេរិក នៅក្នុងសប្ដាហ៍នេះ សម្រាប់ការផលិតនាវាចម្បាំងនាវាចម្បាំងសមត្ថភាពមីស៊ីល ដល់ទៅចំនួន១០គ្រឿង។
យោងតាមកងទ័ពជើងទឹក នាវាចម្បាំងសមត្ថភាពមីស៊ីល FFG(X) នេះ គឺគេមានបំណងប្រើជានាវាចម្បាំងខ្នាតតូចជំនាន់ថ្មី ដោយវាមានសមត្ថភាពពហុបេសកកម្ម ក្នុងការធ្វើសង្គ្រាមដែនអាកាស សង្គ្រាមប្រឆាំងនាវាមុជទឹក សង្គ្រាមលើផ្ទៃទឹក សង្គ្រាមអេឡិកត្រូនិក និងប្រតិបត្តិការព័ត៌មាន។
នាវាចម្បាំងសមត្ថភាពមីស៊ីលថ្មីនេះ តាមសេចក្តីរាយការណ៍ ក៏រួមមានទាំងប្រព័ន្ធរ៉ាដាស៊ើបការណ៍ដែនអាកាស ប្រព័ន្ធប្រយុទ្ធ Baseline Ten AEGIS ប្រព័ន្ធបាញ់ត្រង់ទៅលើ Mk 41 ប្រព័ន្ធទំនាក់ទំនង និងបប្រព័ន្ធការពារអាវុធកាំភ្លើង MK 57 ៕ ប្រែសម្រួល៖ប៉ាង កុង