ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាត់គ្រប់វិធានការ ដែលមានលក្ខណៈអន្ដរាគមន៍បន្ទាន់ ក្នុងការទប់ស្កាត់ជំងឺ កូវីដ-១៩ ដើម្បីទ្រទ្រង់ផលប៉ះពាល់ទៅលើវិស័យ សេដ្ឋកិច្ច សង្គម ព្រមទាំង ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
យោងតាមឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួន នៃសភាពការណ៍ ខែមេសា និងទិស ដៅការងារឃោសនាអប់រំ ខែឧសភា ឆ្នាំ២០២០ របស់ គណបក្សប្រជាជនកម្ពុជា ចេញផ្សាយ នាពេលថ្មីៗនេះ បាន ឲ្យដឹងថា ជំងឺកូវីដ-១៩ នៅតែបន្ដការឆ្លងរាលដាលទូទាំងពិភពលោក និងបានបង្កផល ប៉ះពាល់ទៅលើគ្រប់វិស័យ ហើយក៏មិនទាន់ដឹងថា តើអាចបញ្ចប់បាននៅពេលណា ។
គណបក្សប្រជាជនកម្ពុជា បន្ដថា គិតត្រឹមថ្ងៃទី៣០ ខែមេសា អ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន ៣.២១៩.៤៨១ករណី និងអ្នកស្លាប់ ចំនួន២២៨.២០១នាក់ អ្នកជាសះស្បើយ ១.០០.៣០០នាក់ នៅទូទាំងពិភពលោក។ ប្រទេសទាំងអស់សុទ្ធតែ បានចាត់វិធានការយ៉ាងតឹងរឹង ក្នុងការ ទប់ស្កាត់ការឆ្លងជំងឺនេះ និង ផលប៉ះពាល់របស់វា។
គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់គ្រប់វិធានការចាំបាច់ ទាំងឡាយ ដែលមានលក្ខណៈអន្ដរាគមន៍បន្ទាន់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ផង និងដើម្បីទ្រ ទ្រង់ផលប៉ះពាល់ទៅលើវិស័យសេដ្ឋកិច្ចសង្គម ព្រមទាំង ជីវភាពរស់នៅរបស់ប្រជាជនផង»។
រាជរដ្ឋាភិបាល បានដាក់ចេញផែនការប្រយុទ្ធនៅលើសមភូមិ ប្រឆាំងនឹងជំងឺកូវីដ-១៩ តាម រយៈមុខព្រួញ៣ រួមមាន ៖ទី១-ការប្រយុទ្ធ និងការឆ្លងរាលដាលចូលមកពីខាងក្រៅ ,ទី២-ការ ប្រយុទ្ធទប់ស្កាត់កុំឲ្យឆ្លងពីអ្នកកើតទៅអ្នកដែលមិនទាន់កើតជំងឺនេះ រាលដាលទៅជាចង្គោម ទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងទី៣-ជំរុញការបន្ដព្យាបាលអ្នកឆ្លងឲ្យឆាប់បានជាសះស្បើ យ។
រាជរដ្ឋាភិបាល ក៏បានជំរុញឲ្យមានការចូលរួម ក្នុងការពង្រឹងខឿនការពារសុខភាពរបស់ប្រជា ជនពីជំងឺកូវីដ-១៩ ដែលជាគោលនយោបាយគន្លឹះ ក្នុងសមរភូមិប្រយុទ្ធជាមួយជំងឺឆ្លងដ៏កាច សាហាវនេះ តាមរយៈការចូលរួមទាំងអស់គ្នា ។ តាមរយៈការអនុវត្តម៉ឹងម៉ាត់នូវយុទ្ធសាស្ដ្រ ដែ លបានដាក់ចេញដោយរាជរដ្ឋាភិបាល ព្រមទាំងគោលករណ៍ណែនាំ របស់ក្រសួងសុខាភិបាល កម្ពុជាបានគ្រប់គ្រងទាំងស្រុងនូវជំងឺកូវីដ-១៩។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ត្រួតពិនិត្យ និងធ្វើចត្តាឡីស័កបងប្អូនពលករ ដែលមកពី បរទេស និងកម្មករ កម្មការិនី ដែលទៅចូលរួមពិធីបុណ្យចូលឆ្នាំ ដោយបានបង្កើត មណ្ឌល ចំនួន១០ចំណុច និងចត្តាឡីស័ក ៣កន្លែង។ជាលទ្ធផលមិនមានពលករ ឬក៏កម្មករ កម្មការិនី ណាម្នាក់បានឆ្លងជំងឺនេះឡើយ។
សូមរំលឹកថា រហូតដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាល ជាសះស្បើយ ចំនួន១២០នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ២នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកឆ្លងសរុបទាំងអស់នៅកម្ពុជា មានចំនួន ១២២នាក់៕
ដោយ ៖ អេង ប៊ូឆេង