សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ថា នៅថ្ងៃពុធនេះ ប្រទេស កូរ៉េខាងត្បូង បានវិលត្រឡប់ជាប្រក្រតីវិញជាទ្រង់ទ្រាយធំ ខណៈដែលក្រុមបុគ្គលិក បានវិលទៅធ្វើការនៅ ការិយាល័យវិញ ហើយសារមន្ទីរ និងបណ្ណាល័យជាច្រើន បានបើកដំណើរការឡើងវិញ ស្ថិតក្រោមគោលការណ៍បន្ធូរបន្ថយនូវ គន្លាតពីគ្នាក្នុងសង្គម បន្ទាប់ពីករណីនៃអ្នកឆ្លងវីរុសកូរ៉ូណាថ្មី បានថយចុះជាបន្តបន្ទាប់ ។
កូរ៉េខាងត្បូង ជាប្រទេសមួយដែលស៊ូទ្រាំ ដោយសារការផ្ទុះជំងឺ ក្រៅពីប្រទេសចិន ហើយទន្ទឹមនឹងនេះដែរ ប្រទេសនេះមិនធ្លាប់បានដាក់ឲ្យ មានការបិទប្រទេសនោះទេ ដោយគ្រាន់តែរឹតត្បិតទៅលើការ នៅឆ្ងាយពីគ្នា ដែលបានអង្កេតកន្លងមកចាប់តាំងពីមានការផ្ទុះជំងឺកាលពីខែមីនា ។
ក្រុមនិយោជិតទាំងអស់ ត្រូវបានជំរុញឲ្យធ្វើការងារ នៅផ្ទះជាកន្លែងតាម ដែលអាចធ្វើទៅបាន ទន្ទឹមនឹងដែរ អាណត្តិថ្មីរបស់សាលារៀនត្រូវបាន ផ្អាកចាប់ពីខែមីនា ។
គួរបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងត្បូងប្រមាណ ៥១លាននាក់ គឺមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ត្រឹមតែជាង២៥០នាក់ប៉ុណ្ណោះ ហើយករណីថ្មី ក៏បង្ហាញឲ្យដឹងថា មានត្រឹមតែ១៣នាក់ប៉ុណ្ណោះក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ។ អ្នកទាំងនោះ ជាអ្នកដំណើរអន្តរជាតិដែលមកដល់ ទឹកដីកូរ៉េ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា