ព័ត៌មានជាតិ

ទស្សន: និងមតិ ៖ ជំនួបឥតព្រាងទុករវាង សម្តេច ហ៊ុន សែន និងលោក កឹម សុខា អាចនាំដល់ការផ្សះផ្សារជាតិ!

ភ្នំពេញ ៖ ខ្ញុំមានសុទិដ្ឋិនិយមថា ខ្មែររកការផ្សះផ្សារជាតិ ឃើញដោយមិនចាំបាច់អ្នកក្រៅមកប្រដៅ ឬក៏ដឹកច្រមុះទេ អោយតែអ្នកដឹកនាំអង្គុយជែកគ្នា និយាយត្រង់ទៅត្រង់មក ឥស្សរជន យើងអាចរកឃើញរូបមន្ត បង្រួបបង្រួមជាតិឃើញហើយ ។ យើងទទួលយក អ្វីដែលជាផលប្រយោជន៏សម្រាប់ជាតិ ប្រជារាស្ត្រនិង ផលប្រយោជន៏ទាំងសងខាង តែយើងកុំយក ដុំភ្លើងទៅចប់ហើយ ។ ដូច្នេះពន្លឺ ការផ្សះផ្សារជាតិ ចាប់រះហើយ ។

សូមបរទេស ជិតឆ្ងាយ កុំមកអុច ដុតខ្មែរ អោយឈ្លោះគ្នាទៀត ។ ជាថ្មីម្តងទៀត ខ្ញុំលំអោនកាយគោរព អ្នកនយោបាយខ្មែរ សម្តេចតេជោ ហ៊ុន សែន ដែលមិនត្រឹមតែរំដោះប្រទេស អោយផុតពីកាប់សម្លាប់ របស់អាពត និងបរវាទេ តែនូវបានកសាងប្រទេស អោយងើប ចេញពីឋានៈ ទន់ខ្សោយឆ្ពោះទៅការអភិវឌ្ឃន៏អោយរុង រឿងថែមទៀត ។

ខ្ញុំក៏អរគុណ លោក ពូ កឹម សុខា បើលោកពូ បោះគិតបរទេសនិយម ដែលនាំអោយខ្មែរយើង ធ្លាក់ទៅក្នុង ឧបាយកលរបស់គេ ហើយយកតែគំនិតល្អៗ សម្រាប់ប្រយោជន៏ជាតិ៕

ដោយ ៖ សយ សុភាព

To Top