ភ្នំពេញ : យោងតាមសេចក្ដីប្រកាស របស់ក្រសួង ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ និងការរក្សាអនាម័យ នាព្រឹកថ្ងៃទី៧ ខែ ឧសភា ឆ្នាំ ២០២០ ក្រុមពេទ្យការិយាល័យសុខាភិបាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បានយកឧបករណ៍ម៉ាស៊ីនបាញ់ សម្លាប់មេរោគកូដវីត១៩ នៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន ។
នគរបាលការិយាល័យ ផ្នែកសុខាភិបាល ស្នងការរាជធានីភ្នំពេញ បានអោយដឹងថា កម្លាំងបែងចែកជា២ក្រុម ដើម្បីចូលរួមនិងយុទ្ឋនាការ ប្រយុទ្ឋប្រឆាំងជំងឺ កូវីដ ១៩ ដោយមានការ បញ្ជាផ្ទាល់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ យកឧបករណ៍ម៉ាស៊ីន និងទឹកថ្នាំលាយ និងទឹក តាមស្ដង់ដាការណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីគោលបំណងទប់ស្កាត់ ការពារជំងឺកូដវីត១៩ ដែលជាជំងឺឆ្លងកាចសាហាវ ។
លោកវរសេនីយ៍ឯក ស៊ាន សារ៉ាវុឌ្ឍ នាយការិយាល័យ សុខាភិបាលបានបញ្ជាក់ថា ការបាញ់ថ្នាំនៅក្នុងអធិការដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ និងតាមការិយាល័យចំណុះស្នងការ ដើម្បីការពារសម្លាប់ មេរោគប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩ COVID19 និងមេរោគផ្សេងៗ ក្នុងនោះក៏បានអំពាវនាវ អោយកម្លាំងនគរបាល ក៏ត្រូវតែថែរក្សាអនាម័យ មុននិងក្រោយហូបចំនីអាហារ ត្រូវលាងដៃ និងសាប៊ូ និងអាកុល ដែលលាយតាមស្ដង់ ជៀសវាងប៉ះពាល់ដល់សុខភាពផងដែរ ហើយត្រូវតែឧស្សាហ៍លាងសម្អាត ធ្វើអនាម័យក្នុងខណ្ឌ អោយបានញឹកញ្ញាប់ផង ៕