ភ្នំពេញ ៖ លោក Pradeep Wagle តំណាងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិ មនុស្ស ប្រចាំកម្ពុជា (UN) បានបន្តគាំទ្រ ក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការ ជាមួយ ក្រសួងយុត្តិធម៌។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការ ក្រសួងយុត្តិធម៌ លោក Pradeep Wagle បានវាយតម្លៃខ្ពស់ ចំពោះ លទ្ធផលជាទីមោទក នៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេស ពាក់ព័ន្ធនឹងជំនួយ ផ្នែកច្បាប់ និងប្រព័ន្ធគ្រប់គ្រង ទិន្នន័យសំណុំរឿង ព្រហ្មទណ្ឌតាមប្រព័ន្ធអេឡិចត្រូនិច។
លោក Pradeep Wagle មានប្រសាសន៍ថា «សម្តែងនូវការបន្តគាំទ្រក្នុង ការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការជាមួយ ក្រសួងយុត្តិធម៌»៕
ដោយ ៖ អេង ប៊ូឆេង