ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បានធ្វើការនាំយកសត្វល្មិច ឬហៅថាអណ្តើកសមុទ្រ ១ក្បាល ទៅព្រលែងចូលក្នុង សមុទ្រធម្មជាតិ នៅប្រជុំកោះរ៉ុង ក្រោយអ្នកនេសាទ ប្រគល់ជូន ដែលសត្វអណ្តើក មួយក្បាលនេះ ជាប់ម៉ងរបស់ពួកគេ ។
នេះជាសត្វល្មិច ឬអណ្តើកសមុទ្រ មួយក្បាលទៀតហើយ ដែលលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅព្រលែង ក្នុងសមុទ្រធម្មជាតិ ហើយសត្វអណ្តើកមួយក្បាលនេះ មានទំងន់ ជិត៣០គីឡូ ដែលសកម្មភាពនេះ គឺជាការព្រលែងសត្វល្មិច ឬអណ្តើកសមុទ្រ លើកទី១១៥ សម្រាប់ការប្រលែង សត្វសមុទ្រកម្រប្រភេទនេះ ដែលលោកឧកញ៉ាបានព្រលែង ។
ជាមួយគ្នានេះ លោកឧកញ៉ាទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូន អ្នកនេសាទសមុទ្រមួយចំនួន ដែលសហការផ្តល់សត្វល្មិច ឬអណ្តើកសមុទ្រនេះ ក្រោយនេសាទបាន ដើម្បីយកទៅព្រលែងវិញ និងបានអំពាវនាវ អោយគ្រប់សហគមន៌ ប្រជាពលរដ្ឋ ពិសេសអ្នកនេសាទសមុទ្រ ជួយការពារអភិរក្ស័សត្វល្មិច ឬអណ្តើកសមុទ្រ ដោយកុំសម្លាប់យកធ្វើជាអាហារ ឬយកទៅធ្វើអាជីវកម្ម ណាមួយឡើយ៕
![](https://dap-news.com/wp-content/uploads/2020/05/133-3-1024x568.jpg)
![](https://dap-news.com/wp-content/uploads/2020/05/134-2-1024x568.jpg)
![](https://dap-news.com/wp-content/uploads/2020/05/135-2-1024x572.jpg)
![](https://dap-news.com/wp-content/uploads/2020/05/127-1-1024x569.jpg)
![](https://dap-news.com/wp-content/uploads/2020/05/130-3-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2020/05/129-3-1024x571.jpg)
![](https://dap-news.com/wp-content/uploads/2020/05/128-1-1024x569.jpg)
![](https://dap-news.com/wp-content/uploads/2020/05/131-3-1024x562.jpg)
![](https://dap-news.com/wp-content/uploads/2020/05/126-1-1024x567.jpg)
![](https://dap-news.com/wp-content/uploads/2020/05/125-1-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2020/05/124-2-1024x562.jpg)
![](https://dap-news.com/wp-content/uploads/2020/05/123-2-1024x568.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)