ភ្នំពេញ ៖ លោក Peter Studer អនុប្រធាន និងជា ប្រធានប្រតិបត្តិមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាព នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសស្វីស ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាព៌ា។
យោងតាមសាររំលែកទុក្ខ របស់មន្ទីរគន្ធបុប្ផា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា «យើងខ្ញុំទាំងអស់គ្នា ជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា និងមូលនិធិគន្ធបុប្ផា Dr.med.Beat Richner ព្រមទាំងបុគ្គលិកមន្ដ្រីរាជការទាំងអស់ មានសមានទុក្ខក្រៀមក្រំ និងសោកស្តាយអាឡោះ អាល័យជាទីបំផុត សូមចូលរួមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ លោកស្រី Genevieve F.Cattin-Studer ជាភរិយា និងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកវេជ្ជបណ្ឌិត Peter Studer អនុប្រធាន និងជាប្រធានប្រតិបត្តិមូលនិធិគន្ធបុប្ផា Dr Beat Richner (Switzerland) ដែលបានទទួលមរណភាព នៅថ្ងៃទី៦ ឧសភា នៅប្រទេសសី្វស ក្នុងជន្មាយុ៧៣ឆ្នាំ រោគាព៌ា»៕