ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បាននាំយកបច្ច័យចំនួន ២០.០០០.០០០៛ (ម្ភៃលានរៀល) យកទៅប្រគេនព្រះតេជគុណ ហ៊ុន ម៉ាណែត ដើម្បីចូលរួមកសាងសមិទិ្ធផលនានា លើវិស័យពុទ្ធចក្រ ក្នុងវត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់ ស្ថិតក្នុងឃុំជីនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ នេះបើយោងតាមហ្វេសប៊ុក លោក គួច ចំរើន ។
សូមរំលឹកថា នៅក្នុងពិធីសាសនា នៃពិធីបុណ្យតម្កល់សព អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេក សម្តេចតេជោ ហ៊ុន សែន មាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី៥ ឧសភា កន្លងទៅនេះ ព្រះតេជគុណ ហ៊ុន ម៉ាណែត ត្រូវបានជ្រើសរើសបួសមុខភ្លើង តំណាងឲ្យក្រុមគ្រួ សារ នៃសពអ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ៕