ព័ត៌មានជាតិ

យន្តហោះទម្លាក់គ្រាប់បែក ហោះលឿនជាងសំឡេងរបស់ចិន អាចបង្ហាញវត្តមាននៅឆ្នាំនេះ ខណៈការគំរាមដល់ជប៉ុន អូស្រា្តលី ឧបទ្វីបកូរ៉េ អាចកើតឡើង

បរទេស៖ យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្រ្តជំនាន់ថ្មីរបស់ចិន ទំនងជាត្រៀមខ្លួនសម្រាប់ ការបង្ហាញខ្លួននៅឆ្នាំនេះ ប៉ុន្តែ រដ្ឋាភិបាលទីក្រុងប៉េកាំង ត្រូវបានគេនិយាយថា កំពុងថ្លឹងថ្លែងពីផលប៉ះពាល់ នៃការដាក់បង្ហាញរបស់ខ្លួន នៅពេលវេលាដ៏ស្មុគស្មាញមួយ នៅក្នុងទំនាក់ទំនងក្នុងតំបន់ ដោយសារតែជំងឺរាតត្បាតរាលដាល។

យោងតាមសារព័ត៌មាន Business Insider ចេញផ្សាយកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមប្រភពពីយោធាថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ហោះលឿនជាងសំឡេង Xian H-20 ដែលគេរំពឹងថា នឹងបង្កើនចំនួនវាយប្រហារទ្វេដង អាចនឹងបង្ហាញខ្លួនជា សាធារណៈលើកដំបូងនៅ Zhuhai Airshow ក្នុងឆ្នាំនេះនៅក្នុងខែវិច្ឆិកា ប្រសិនបើជំងឺរាតត្បាត អាចគ្រប់គ្រងបានគ្រប់គ្រាន់។

ប្រភពមួយបាននិយាយថា Zhuhai Airshow ត្រូវបានគេរំពឹងថា នឹងក្លាយជាវេទិកាមួយដើម្បី លើកកម្ពស់កេរ្តិ៍ឈ្មោះរបស់ប្រទេសចិន និងភាពជោគជ័យរបស់ខ្លួន ក្នុងការគ្រប់គ្រងជំងឺរាតត្បាត – ប្រាប់ពិភពលោកខាងក្រៅថា ការរីករាលដាលនេះមិនមាន ផលប៉ះពាល់ធំដុំដល់សហគ្រាស ឧស្សាហកម្មការពារជាតិរបស់ចិនទេ” ។

ប៉ុន្តែការលេចមុខរបស់ អ្នកបំផ្ទុះគ្រាប់បែករបស់ចិន ក្នុងកម្មវិធីដែនអាកាសនៅឆ្នាំនេះ អាចបង្កើនភាពតានតឹង ដោយជាការគំរាមកំហែងដោយផ្ទាល់ ដល់បណ្តាប្រទេសក្នុងតំបន់ ជាពិសេសអូស្ត្រាលី ជប៉ុន និងឧបទ្វីបកូរ៉េ។

ប្រភពមួយទៀតបាននិយាយថា « ថ្នាក់ដឹកនាំទីក្រុងប៉េកាំង នៅតែពិចារណាយ៉ាងយក ចិត្តទុកដាក់ថាតើគណៈកម្មាការ របស់ខ្លួននឹងប៉ះពាល់ដល់តុល្យភាព ក្នុងតំបន់ជាពិសេស នៅពេលភាពតានតឹងក្នុងតំបន់បាន និងកំពុងរីកសាយភាយ ដោយសារជំងឺរាតត្បាត Covid-19” ។

“ដូចជាមីស៊ីលផ្លោងអន្តរទ្វីប គ្រាប់បែកយុទ្ធសាស្ត្រទាំងអស់ អាចត្រូវបានប្រើសម្រាប់ ការផ្ទុកអាវុធនុយក្លេអ៊ែរ … ប្រសិនបើប្រទេសចិនបានអះអាងថា ខ្លួនបានអនុវត្តគោលនយោបាយការពារជាតិ ដែលមានលក្ខណៈការពារសុទ្ធសាធ ចុះហេតុអ្វីបានជាចាំបាច់ ត្រូវការអាវុធវាយលុកបែបនេះ?”

ភាពតានតឹងក្នុងតំបន់កាន់តែអាក្រក់ទៅ ៗ ក្នុងមួយខែកន្លងមកនេះជាមួយនឹង សង្គ្រាមពាក្យសម្តីរវាង រដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ស្តីពីការរាតត្បាតជំងឺ ហើយភាគីទាំងសងខាង ក៏បានបង្កើនការល្បាតកងទ័ពជើងទឹក នៃសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top