ព័ត៌មានជាតិ

តើត្រូវត្រៀមឯកសារអ្វីខ្លះ សម្រាប់យករថយន្តទៅ ឆៀក?

ភ្នំពេញ ៖ តើប្រជាពលរដ្ឋ ត្រូវត្រៀមឯកសារអ្វីខ្លះ សម្រាប់ការយករថយន្តទៅធ្វើ និងការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ?
នេះយោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ។

ក្រសួងប្រកាសថា សម្រាប់ប្រជាពលរដ្ឋ ដែល មានបំណងយករថយន្តទៅឆៀក ត្រូវមានឯកសារ ដូចជា ៖ រថយន្តផុតសុពលភាព (ចុះបញ្ជីរួច) ,បណ្ណសម្គាល់យានយន្ត ,វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសចាស់។

ចំណែក រថយន្តថ្មីមិនទាន់មានផ្លាកលេខ (មិនទាន់ចុះបញ្ជី) ,អត្តសញ្ញាណប័ណ្ណ ,បង្កាន់ដៃពន្ធយានយន្ត៕

ដោយ ៖ អេង ប៊ូឆេង

To Top