ព័ត៌មានជាតិ

ក្មេងប្រុសស្រី៣នាក់ លង់ទឹកស្លាប់ ក្នុងដេប៉ូបូមខ្សាច់ ផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ​៖​ ពិតជាគួរអោយ អាសូរខ្លាំងណាស់ ដល់ក្មេងប្រុសស្រីចំនួន០៣នាក់ បងប្អូនបង្កើត និងជីដូនមួយ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធម៌ ក្នុងដេប៉ូបូមខ្សាច់ មួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ ​ បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត៨យប់ថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ២០២០​ ។

តាមសំដីឪពុកជនរងគ្រោះបានឱ្យដឹងថា​ កូនរបស់ខ្លួន មានចំនួន០២នាក់ ប្រុសម្នាក់ស្រីម្នាក់​ ដោយកូនច្បង ជាកូនប្រុស អាយុ៥ឆ្នាំ​ និងកូនស្រីអាយុ៤ឆ្នាំ​ ចំណែកម្នាក់ទៀត ត្រូវជាក្មួយស្រី អាយុ៤ឆ្នាំ​ ។

ឪពុកជនរងគ្រោះបានបន្តថា​ នៅមុនពេលកើតហេតុ​ នៅវេលាម៉ោង២រសៀលថ្ងៃកើតហេតុ​ គាត់បានឱ្យកូនរបស់គាត់គេង នៅផ្ទះរបស់គាត់ ដែលនៅជិត និងទីតាំងប៉ូមខ្សាច់ដែរ។ ពេលនោះក៏គាត់ ក៏បានគេងលក់បាត់ដែរ ដោយមិនដឹងថា កូនៗរបស់គាត់ភ្ញាក់ពីពេលណាហើយងើបដើរលេងនោះទេ​ ។ ក្រោយពីគាត់ភ្ញាក់ ពីដេកដោយមិន
ឃើញកូនៗក៏ដើររកគ្រប់ទីកន្លែងតែមិនឃើញ ។
លុះរហូតមកដល់ជិត ៨យប់ថ្ងៃខែដដែល​ ទើបប្អូនប្រុសគាត់មកមើលនៅកន្លែងដេប៉ូប៉ូមខ្សាច់ខាងលើ ដែលនៅជិតនិងផ្ទះនោះ ស្រាប់តែប្រទះឃើញសពអណ្តែតបាត់ទៅហើយ ទើបបង្កការភ្ញាក់ផ្អើលតែម្តង និងរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ចំណុចកើតហេតុ និងធ្វើកំណត់ហេតុ ប្រគល់សពទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។

To Top