ព័ត៌មានជាតិ

រដ្ឋមន្ដ្រីសាធារណការ ព្រមានដាក់ក្រុមហ៊ុន សាងសង់ផ្លូវគ្មានលក្ខណៈ បច្ចេកទេសក្នុងបញ្ជីខ្មៅ

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានព្រមានដល់ក្រុមហ៊ុន សាងសង់ផ្លូវ ថ្នល់បើសាងសង់មិនស្របតាមស្ដង់ដារលក្ខណៈ បច្ចេកទេស នឹងដាក់ឈ្មោះក្នុងបញ្ជីខ្មៅ កុំឲ្យដាក់ដេញថ្លៃ សាងសង់ផ្លូវដទៃទៀត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរំលឹកថា ក្រសួងមិនអនុញ្ញាតឲ្យមានការចាក់ស្តើងស៊ីក្រាស់ ឬ ចាក់ក្រាស់ស៊ីស្តើងទៀតទេ។

លោក មានប្រសាសន៍ថា «ក្រុមហ៊ុនសាងសង់ណា ដែលរកឃើញថា ធ្វើផ្លូវមិនស្របតាមស្តង់ ដារលក្ខណៈបច្ចេកទេស នឹងទទួលពិន័យ និងព្រមាន ឬដាក់ឈ្មោះក្នុងបញ្ជីខ្មៅ»៕

ដោយ ៖ អេង ប៊ូឆេង

To Top