ព័ត៌មានជាតិ

សម្តេច ស ខេង តែងតាំង លោក កើត រិទ្ធ ជាអនុប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តបាត់ដំបង

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំង លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ដើម្បីត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា បន្ថែមលើភារកិច្ច ចុះមូលដ្ឋានខេត្តព្រៃវែង បច្ចុប្បន្ន ។

នេះបើយោង តាមសេចក្ដីសម្រេច របស់សម្ដេច ស ខេង ចេញផ្សាយនាពេលថ្មីៗនេះ ៕

To Top