ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំពិធី ការពារ គម្រោងស្រាវជ្រាវ បឋមថ្នាក់បណ្ឌិត ដែលមានបេក្ខជន ចំនួន៣រូប រួមមាន ៖ ទី១-និស្សិតបណ្ឌិត ថន វិសាល ,ទី២-និស្សិតបណ្ឌិត ជួន កក្កដា និងទី៣-និស្សិតបណ្ឌិត សយ សុភា។
នៅក្នុងពិធីការពារនេះដែរ ក៏មានលោក សយ សុភា និពន្ធនាយកសារព័ត៌មាន ដើមអម្ពិល បានជាប់ជ័យលាភី បេក្ខជន បណ្ឌិត មុខវិជ្ជាឯកទេសវិទ្យាសាស្ដ្រនយោបាយ ដែលសរសេរប្រធាន «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ១៩៩៧ ដល់២០១៨» ។ ឆ្លងតាមការបទបង្ហាញ គម្រោងស្រាវជ្រាវ បឋមថ្នាក់បណ្ឌិត និងមានការឯកភាព ផ្ដល់យោបល់ពីគណៈកម្មាធិការវាយតម្លៃ ដែលបានផ្ដល់ពិន្ទុឲ្យលោក សយ សុភា បន្ដស្រាវជ្រាវនូវគម្រោងរបស់ខ្លួនបន្ដទៀត ទៅលើប្រធានបទ «ទំនាក់ទំនងកម្ពុជា-ចិន ឆ្នាំ១៩៩៧ ដល់២០១៨»។
លោកបណ្ឌិត យ៉ង់ ពៅ គណៈកម្មធិការវាយតម្លៃគម្រោងស្រាវជ្រាវថ្នាក់បណ្ឌិត បានផ្ដល់អនុសាសន៍ និងវាយតម្លៃខ្ពស់ចំពោះបេក្ខជនបណ្ឌិត សយ សុភា ដែលបានខិតខំស្រាវជ្រាវ និងសរសេរប្រធានបទរបស់ខ្លួន អនុលោមទៅតាម ក្រសួងអប់រំយុវជន និងកីឡា។
បន្ថែមពីនេះ គណៈកម្មការ វាយតម្លៃ ក៏បានលើកទឹកចិត្តលោក សយ សុភា បន្ដធ្វើការស្រាវ ជ្រាវបន្ថែមទៀត ទៅលើប្រធានបទនេះ ដែលមានសារៈសំខាន់ណាស់ សម្រាប់ការចងក្រងនូវនូវនិក្ខេបទរបស់ខ្លួន ស្តីពីទំនាក់ទំនងកម្ពុជា ចិន ដែលមានប្រវត្តិទំនាក់ទំនងជាមួយគ្នា យូរ ណាស់មកហើយ។
ជំនួសមុខគណៈកម្មាធិការវាយតម្លៃ លោកបណ្ឌិត យ៉ង់ ពៅ បានជូនពរបេក្ខជនបណ្ឌិត សយ សុភា បន្ដខិតខំស្រាវជ្រាវ ឲ្យបានជោគជ័យរបស់ខ្លួន តាមការកំណត់។
ចំណែក លោក សយ សុភា ដែលជាប់ជាបេក្ខជនបណ្ឌិត វិទ្យាសាស្រ្តនយោបាយ បានថ្លែងអំណរគុណ ដល់ គណៈកម្មាធិការវាយតម្លៃ ក៏ដូចជា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ដែលបានផ្ដល់ការគាំទ្រវាយ តម្លៃចំពោះ គម្រោងសិក្សាស្រាវជ្រាវនេះ ។ ហើយលោក ប្ដេចជ្ញាថា នឹងធ្វើឲ្យបានចប់ទៅតាម ពេលវេលាបានកំណត់។ ហើយ
លោក សយ សុភា ក៏បានការ ប្ដេជ្ញាចិត្តខ្ពស់ ក្នុងការសរសេរប្រធានបទ នេះចប់តាមកំណត់ ដោយខិតខំស្រាវជ្រាវឯកសារថ្មីៗបន្ថែមទៀត និងឯកសារពាក់ព័ន្ធ ដែលជាឯកសារ គន្លឹះសម្រាប់ការចងក្រង ប្រធានបទរបស់លោក ដើម្បីជាពុទ្ធិដល់សាធារណជន និងចូលរួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិ កាន់តែរីកចម្រើនថែមទៀត ។
និក្ខេបទរបស់បេក្ខជនបណ្ឌិត សយ សុភា ដឹកនាំដោយ សាស្រ្តចារ្យដឹកនាំបង្គោល លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ និងលោកបណ្ឌិត ស៊ូ វាសនា សាស្រ្តាចារ្យដឹកនាំរង ៕