ព័ត៌មានជាតិ

ណាហ្គា ៣ ចូលរួមលើកកម្ពស់ ក្នុងវិស័យទេសចរណ៍ បន្ថែមទៀត នៅកម្ពុជា

ភ្នំពេញ៖ ការរចនាបទ កាន់តែប្រសើរឡើង របស់ណាហ្គាទី ៣ នឹងបង្ហាញ ជារចនាសម្ពន្ធ័ប្លែកតែមួយ គត់ ដែលនឹងលេចចេញ ជារូបរាង ក្នុងរាជធានីភ្នំពេញ ដោយធានាថា នឹងក្លាយជាទីតាំងកម្សាន្ត ដែលមានគុណភាពខ្ពស់ នៅក្នុងតំបន់ ខណៈពេលដែលទីតាំងថ្មីមួយនេះ នឹងជួយប្រទេសកម្ពុជា ក្នុងការបង្កើតផលិតផលទេសចរណ៍ ប្រកបដោយគុណភាព បន្ថែមទៀត។

ណាហ្គាថ្មីទី ៣ ជាមួយនឹងទំហំទឹកប្រាក់ ៣,៥ពាន់លានដុល្លារអាមេរិក នឹងលេចចេញជាអាគារ មួយដែល ត្រូវបានកំណត់ថា នឹងក្លាយជាទីតាំងដែលខ្ពស់បំផុត នៅក្នុងទីក្រុង។ ទីតាំងកម្សាន្តមួយនេះ នឹងគ្របដណ្តប់លើផ្ទៃដីទំហំ ៥៤៤.៨០១ម៉ែត្រការ៉េ ស្ថិតនៅជាន់ទី ១៣ ដែលមានដូចជា ទីតាំងកម្សាន្តអាងហែលទឹក ហាងលក់ទំនិញ ភោជនីយដ្ឋានសួនច្បារ នៅខាងក្នុង ទីតាំងប្រជុំដ៏ធំទូលាយ ទីតាំងធ្វើសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា។

ទីតាំងលេងល្បែង ដែលមានសមត្ថភាព ក្នុងការដាក់តុល្បែង រហូតដល់ទៅ ៨០០ បន្ថែមទៀត ជាមួយនិងម៉ាស៊ីន ហ្គេមអេឡិចត្រូនិកចំនួន ២៥០០ គឺជាលក្ខណៈពិសេសបន្ថែមមួយ ចំនួន ទៀតរបស់ណាហ្គាទី ៣ ។ ណាហ្គា ៣ ត្រូវបានរចនាឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្ម នៅទីក្រុងឈីកាហ្គោ Skidmore, Owings & Merrill LLP (SOM) ខណៈដែលក្រុមហ៊ុនមួយនេះ បានលើកឡើងថាអគារ នេះត្រូវ បានចែកចេញជា ៣។ នៅខាងលើនៃអាគារនេះ ត្រូវបានតភ្ជាប់តាមរយៈទីតាំងកម្សាន្តនានា ជាមួយនឹងទេសភាពដ៏អស្ចារ្យ នៃទីក្រុងនិងដងទន្លេ។

Steelman Partners ដែលជាក្រុមហ៊ុន ដែលបានធ្វើការរចនាទាំងណាហ្គា ១ និងណាហ្គា ២ និងត្រូវ បានគេស្គាល់ថា ជាក្រុមហ៊ុនរៀបចំ និងរចនាកាស៊ីណូ ដែលមានភាពល្បីល្បាញ នឹងបន្តធ្វើការរចនា ផ្នែកខាងក្នុងរបស់ណាហ្គា ៣ ។

«៥០ភាគរយនៃទំហំទឹកប្រាក់ ចំនួន ៣,៥ ពាន់លានដុល្លារអាមេរិក ដែលត្រូវការសម្រាប់ការ អភិវឌ្ឍនឹងត្រូវបាន ផ្តល់ដោយស្ថាបនិក របស់ខ្លួន គឺ លោកChen Lip Keong ខណៈដែល ៥០ ភាគរយដែលនៅសល់ផ្សេងទៀត គឺបានតាមរយៈមូលនិធិពីខាងក្រៅ។ យើងក៏កំពុងតែ ពិភាក្សាគ្នាជាមួយ JW Marriott និង Grand Hyatt ដើម្បីគ្រប់គ្រងអគារ ចំនួនពីរនៃទីតាំងនេះ ផងដែរ។» នេះបើតាមការឲ្យដឹងពីNagaCorp’s KC Chow។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ទីផ្សារភាគហ៊ុនហុងកុង Hong Kong Stock Exchangeក្រុមហ៊ុនណាហ្គាខប លីមីធីត (Naga Corp) បានឲ្យដឹងថា«ដំណាក់កាលទី ៣ នៃការពង្រីកអចលនទ្រព្យ នៅណាហ្គាវើល ក្នុងរាជធានីភ្នំពេញ នឹងបង្កើតជាទីតាំងកម្សាន្តចម្រុះ ដែលធំជាងគេបំផុត នៅលើពិភពលោក ជាមួយនឹងទេសភាព នៃដងទន្លេមេគង្គ ក្នុងប្រទេសកម្ពុជា។»

To Top