រតនគិរី ៖ កម្លាំងនគរបាល ស្រុកលំផាត់ សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំបាតាង នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី១១ ខែឧសភា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេព សន្ថវៈលើអនីតិជន ។
បើតាមមន្ត្រីនគរបាលស្រុកលំផាត់ ប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ប្រាជ្ញ សុវណ្ណ អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករជៀជ័រកៅស៊ូ មានទីលំនៅភូមិចាងរ៉ា ឃុំបាតាង ស្រុកលំផាត់ (ឪពុកចុង)។ រីឯក្មេងស្រីរងគ្រោះឈ្មោះប ផ ម អាយុ៩ឆ្នាំ ជនជាតិទំពូន រស់នៅក្នុងបន្ទុក ជាមួយជនសង្ស័យដែរ ។
មន្ត្រីនគរបាលខាងលើ ប្រាប់បន្តថា ជនសង្ស័យបានធ្វើសកម្មភាព កាលពីអំឡុងឆ្នាំ២០១៨-២០១៩ និងអំឡុងពេលខែមករា និងកុម្ភៈ ឆ្នាំ២០២០នេះ បែកការណ៍ដល់ម្តាយក្មេងរងគ្រោះ ប្តឹងសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បីបំពេញសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តរតនគិរី ផ្តន្ទាទោសតាមច្បាប់ ៕