ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗ នេះ បានព្រមានយ៉ាងខ្លាំងៗ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងព្រមាន មន្ដ្រីក្រោម ឱវាទផងដែរ ក្រោយពីខ្វះការយកចិត្តទុកដាក់ ទៅការងារ។
យោងតាមសេចក្ដីប្រកាស ស្ដីពី ការអនុវត្តវិន័យមន្ដ្រី នគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះថា សម្ដេចក្រឡាហោម ស ខេង បានព្រមាននៅមន្ដ្រី ទាំងនោះ រួមមាន ៖
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល អត្តលេខ ០៣៥៥២ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ ខ្វះការយក ចិត្តទុកដាក់លើការគ្រប់គ្រង និងដឹកនាំ ។
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល អត្តលេខ ០៣៣៥៦ ស្នងការរង ទទួលផែនការងារនគរបាល ប្រឆាំងបទល្មើសសេដ្ឋ កិច្ច នៃស្នងការដ្ឋាននគរបាល ខេត្ត កំពង់ធំ មូលហេតុ ធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ច របស់ខ្លួន។
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី ទិត សំណាង អត្តលេខ០៩១៤៧ ស្នងការរងទទួល ផែន ការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មូលហេតុ ធ្វេសប្រហែលក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
-ព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ត្រី អ៊ឹម សុគឿន អត្តលេខ៤២៩១១ ស្នងការរងទទួល ផែន ការងារធនធានមនុស្ស នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ មូលហេតុ ធ្វេសប្រហែល ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
-ព្រមានលើកទី១ ចំពោះវរសេនីយ៍ឯក រុំ សុវិជ្ជា អត្តលេខ ០៣៨៧៤ នាយការិយាល័យនគរ បាលនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មូលហេតុ ធ្វេសប្រហែល ក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
សូមរំលឹកថា លោក ចាន់ អ៊ាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំណែនាំ ស្តីពី ការពង្រឹងរបៀបរបបការងារដឹកនាំរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។
សេចក្ដីរាយការណ៍នានាបានឲ្យដឹងបន្ថែមថា ស្នងការខេត្តកំពង់ធំលោក អ៊ុក កុសល បានធ្វើអំពើពុករលួយជាច្រើន នៅក្នុងអង្គភាពរបស់ខ្លួនហើយ បានប្រព្រឹត្តិអំពើមិនគប្បីទៅលើបុគ្គលិកជាស្ដ្រីក្នុងការិយល័យ និងមានករណីពាក្យបណ្តឹងទាក់ទងនិងលោកស្នងការរូបនេះ យករថយន្តមន្ត្រីនគរបាលខេត្តព្រះវិហារ ទៅលក់ថែមទៀតផងដែរ។
មុនរងការព្រមាននេះ បើយោងតាមប្រភពផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានឲ្យដឹងថាស្នងការនគរបាល ខេត្តកំពង់ធំលោក អ៊ុក កុសល មានរឿងអាស្រូវជាច្រើនរួមមានទាំងការបង្កើតបក្ខពួកនិយម បៀតបៀនកេរ្តិ៍ខ្មាស និងបិទថវិការរបបសាំង និងបេសកកម្មរបស់មន្រ្តីក្រោមឱវាទផងដែរ ដែលធ្វើឲ្យមន្ត្រីក្រោមឱវាទទាំងនោះរងនូវអំពើអយុត្តិធម៌ជាច្រើន។
![](https://dap-news.com/wp-content/uploads/2020/05/D0E637E2-E0FD-4DC0-A324-CBFAE9FE4D63-1-695x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/6AAACFB9-3338-4C1C-A36F-40DAB77BE84E-712x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/CCA30793-38A4-45BA-A8A3-072C7D1F83C4-715x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/B9E6D870-8DFC-49E1-9A68-5AF1977F414A-699x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/4CFBA175-DBCA-4B84-95A7-24904491332D-712x1024.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/034A6503-8B22-4B96-8171-2B3331490171-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/05/C9BDF4AB-4AFB-4367-B588-BC4805DCDA09-1024x682.jpeg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)