ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការពាក់ព័ន្ធ ករណីឆក់កាបូប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ២នាក់ ទៅតុលាការពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(ឆក់កាបូប)។

ជនសង្ស័យទាំង២នាក់ មានឈ្មោះ ៖ ១.ឈ្មោះ ឆៃ ប៊ុនឈឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែក ទីលំនៅបច្ចុប្បន្ន ភូមិសំរោង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ២.ឈ្មោះ រី មីន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៧២ ផ្លូវ ជា សុផារ៉ា សង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។

សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានឲ្យដឹងថា កាលពីវេលាម៉ោង ០២ និង ៣០នាទីយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជនសង្ស័យទាំង២នាក់ ព្រមទាំងបក្ខពួកបានជិះម៉ូតូ ចំនួន០២គ្រឿង ១គ្រឿងម៉ាក Exciter និង១គ្រឿងទៀតម៉ាក ស៊ុយស៊ុយគីនិច ពណ៌សលាយទឹកក្រូច ស្លាកលេខ ភ្នំពេញ 1HY-7963 ធ្វើសកម្មភាពឆក់ ទៅលើជនជាតិចិនចំនួន៤នាក់ កំពុងដើរពុំបានសម្រេច ក៏ត្រូវបានជនរងគ្រោះ ស្រែកឆោរឡោឡើង បង្កការភ្ញាក់ផ្អើល រួចជនស្ស័ យ ក៏ព្យាយាមបើកម៉ូតូរត់គេចខ្លួន ស្របពេលនោះ មានកម្លាំងល្បាតសមត្ថកិច្ចមូលដ្ឋាន អាវុធហត្ថខណ្ឌដូនពេញ បានឃើញហេតុការណ៍ ជួយអន្តរាគមន៍ដេញ តាមពីក្រោយរហូតដល់ចំណុច ម៉ូឌែនប្រាំ ក្នុងខណ្ឌឫស្សីកែវ ពួកគេបានផ្តួលម៉ូតូភ្លាមៗនោះ សមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន បានតែម្តង ចំណែកបក្ខពួក ចំនួន៣នាក់ទៀត កំពុងរត់គេចខ្លួន៕

To Top