ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នឹងអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៥ ខែឧសភាខាងមុខនេះ ដើម្បីពិភាក្សា លើសេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នា ទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ ។
យោងតាមសេចក្ដី ជូនដំណឹង របស់ទីស្ដីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា យោងចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ទីស្តីការគណៈរដ្ឋមន្រ្តី នឹងរៀបចំកិច្ចប្រជុំពេញ អង្គគណៈរដ្ឋមន្រ្តី នាថ្ងៃសុក្រទី ១៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យនិងពិភាក្សាលើ ៖
១- សេចក្តីព្រាងច្បាប់ ស្តីពីការជួយគ្នាទៅវិញទៅមក ផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ និង
២-បញ្ហាផ្សេងៗ មួយចំនួនទៀត៕