Covid-19

ចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក អាចខ្ពស់ជាងចំនួនផ្លូវការ

វ៉ាស៊ីនតោន៖ អ្នកជំនាញខាងជំងឺឆ្លងថ្មី របស់សហរដ្ឋអាមេរិក បានឲ្យដឹងថាចំនួនអ្នកស្លាប់ពិតប្រាកដដោយសារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិកគឺ ពិតជាខ្ពស់ជាងតួលេខ ដែលបានរាយការណ៍ជាផ្លូវការ គឺមានប្រហែល ៨០.០០០នាក់ ដោយសារមនុស្សមួយចំនួន អាចស្លាប់ដោយមិនបានទៅមន្ទីរពេទ្យ។

លោក Anthony Fauci ប្រធានវិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លង បានប្រាប់ក្រុមព្រឹទ្ធសភាថា “ខ្ញុំមិនដឹងច្បាស់ថាខ្ពស់ជាងនេះ ប៉ុន្មានភាគរយនោះទេ ប៉ុន្តែវាស្ទើរតែខ្ពស់ជាងនេះ” ។

ដោយមើលឃើញពីស្ថានភាពនេះ ជាពិសេសនៅក្នុងទីក្រុងញូវយ៉ក នៅពេលដែលពួកគេពិតជាមានបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះប្រព័ន្ធថែរក្សាសុខភាព របស់ពួកគេ – ប្រហែលជាមានមនុស្សដែលបានស្លាប់នៅផ្ទះ ដែលមានជម្ងឺខ្លះដែលមិន ត្រូវបានរាប់ជាជំងឺកូវីដ-១៩ ពីព្រោះពួកគេមិនដែលទៅដល់មន្ទីរពេទ្យទេ៕

ដោយ ឈូក បូរ៉ា

To Top