ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ណែនាំអភិបាលខេត្តជាប់ព្រំដែន ទប់ស្កាត់ពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនខុសច្បាប់ ចូលប្រទេសជិតខាង តាមច្រករបៀងនានា

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានជូនលិខិតណែនាំដល់អភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសជិតខាង ឲ្យទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា។

ក្នុងនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះមានប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានមេខ្យល់នាំឆ្លងដែនដោយខុសច្បាប់ចូលទៅក្នុងប្រទេសជិតខាង ខណៈពេលដែលប្រទេសជិតខាងទាំងនោះ កំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាយនៃជំងឺកូវីដ១៩។

សម្តេចក្រឡាហោម បានបន្ថែមថា ដើម្បីពង្រឹងនូវការគ្រប់គ្រងការធ្វើដំណើរឆ្លងកាត់ព្រំដែនចេញ-ចូលប្រទេសជិតខាង ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារនូវផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្រសួងមហាផ្ទៃ ក៏បានចេញសេចក្តីណែនាំដល់អភិបាលខេត្តជាប់ព្រំដែនចាត់ចែងអនុវត្តនូវវិធានការនានា ដូចមាននៅក្នុងខ្លឹមសារទាំងស្រុងខាងក្រោម៖៕

To Top