ព័ត៌មានជាតិ

សម្តេចតេជោថ្វាយព្រះ សព្ទសាធុការពរ ព្រះ មហាក្សត្រក្នុងព្រះរាជពិធី បុណ្យចម្រើនព្រះជន្ម

ភ្នំពេញ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធី បុណ្យចម្រើនព្រះជន្មគម្រប់៦៧យាងចូល៦៨ ព្រះ វស្សាព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្វាយព្រះសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះ រាជសុខភាពបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ព្រះបញ្ញាញាណវាងវៃ ដើម្បីទ្រង់គង់ប្រថាប់ជាម្លប់ត្រជាក់ត្រជុំ និងសេចក្តី សុខក្សេមក្សាន្តដល់ប្រជានុរាស្រ្តគ្រប់រូបជានិរន្ត៕

To Top