ព័ត៌មានជាតិ

ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ចំនួន១០៩ គ្រួសារ ទទួលអំណោយ មនុស្សធម៌ពីអនុសាខា កាកបាទក្រហមកម្ពុជា

កោះកុង : លោកស្រី មិថុនា ភូថង ប្រធានគណៈកម្មាធិការ សាខាកាកបាទ ក្រហមកម្ពុជា ខេត្តកោះកុង លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទសាគរ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំ ក្រុមការងារ និងសមាជិក សមាជិការ ស្រុកបូទុមសាគរ នាំយកអំណោយរបស់អនុសាខា បាទក្រហមកម្ពុជា ស្រុកបូទុមសាគរ ផ្តល់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចាស់ជរាស្ត្រីម៉េម៉ាយ ជនរងគ្រោះនិងជនងាយរងគ្រោះ រស់នៅឃុំអណ្តូងទឹក សរុបចំនួន១០៩គ្រួសារ ។

ការចុះសំណេះសំណាលនេះ លោកស្រី មិថុនា ភូថង បានថ្លែងថា ទោះបីជំងឺឆ្លងកូវិដ១៩ ដែលមានការរីរាលដាល នៅលើពិភពលោក ក៍ដោយកាកបាទ ក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចជាកាលសម្តេច តែងតែគិតគូរជានិច្ច ពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ដោយមិនគិតភាពលំបាក ជិតឬឆ្ងាយ ព្យុះភ្លៀងឡើយកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនរុញរៀឡើយ។

លោកស្រីក៏បានផ្តាំផ្ញើ អោយបងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយត្ន័ជានិច្ច ចំពោះមេរោគកូវីដ១៩ ដោយត្រូវថែទាំសុខភាព ធ្វើអនាម័យជាប់ជាប្រចាំក្នុងការរស់នៅ ពិសេសអនុវត្តអោយ បានទៀង ទាត់តាមការណែនាំ របស់ក្រសួងសុខាភិបាល មន្ទីរពេទ្យ និងពីក្រុមលោកគ្រូពេទ្យ ហើយយើងត្រូវចូលរួមទប់ ស្កាត់ការរីករាល ដាលមេរោគកូវីដ១៩នេះផងដែរ ។

លោកស្រី បានបន្ថែមថា បើបងប្អូនណាមានលក្ខណៈសង្ស័យ ពីសុខភាពខ្លួន ឬកូនចៅត្រូវអញ្ជើញ ទៅមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋានបងប្អូនភ្លាមៗ ដើម្បីឲ្យលោកគ្រូពេទ្យធ្វើការ ពិនិត្យសុខភាព និងផ្តល់ប្រឹក្សា ជូនបងប្អូន ហើយសូមបងប្អូនត្រូវធ្វើការ អនាម័យជាប់ជានិច្ច តាមការណែនាំផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ។

លោកបញ្ជាក់ថា ទោះបីប្រទេស យើងមានស្ថានភាព កូវិតដ១៩ធូរស្រាលក៍ដោយ យើងក៍ត្រូវប្រុងប្រយ័ត្ន ការពារសុខភាព និងធ្វើអនាម័យតាមការណែនាំ របស់លោកគ្រូពេទ្យ និងការផ្សព្វផ្សាយអបរំរបស់ក្រសួង សុខាភិបាល ជាប់ជានិច្ចពីព្រោះជំងឺឆ្លងកូវិដ១៩ មិនទាន់រលាយ បាត់ពីផែនដី នៅឡើយទេ ព្រោះជំងឺនេះកាចសាហាវណាស់ វាអាចឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ និងអាចធ្វើមនុស្សបាត់បង់ជីវិតភ្លាមៗផងដែរ ដូច្នេះយើងត្រូវចូលរួមការពារ ប្រសើរជាងព្យាបាល។

អំណោយដែលត្រូវផ្តល់ ជូនពលរដ្ឋក្រីក្រទាំង១០៩គ្រួសារក្នុងមួយគ្រួសារៗ ទទួលបាន: អង្ករ២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ មួយចំនួន សារ៉ុង១ អាវយឺត២និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ ៕

To Top