កោះកុង : ដើម្បីបង្កើត មិត្តភាព កាយសម្បទារឹងមាំ សុខភាពល្អ លោក អភិបាលស្រុកបូទុមសាគរ ខេត្តកោះកុង បានដាក់ឧបរណ៍ លំហាត់ប្រាណ ចំនួន១២គ្រឿង ក្នុងតម្លៃ១៥៥០០ដុល្លារ ដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ជូនប្រជាពលរដ្ឋមានទីតាំងខាងមុខ សាលាស្រុកបូទុមសាគរ ដើម្បីថែរក្សាសុខភាព។
ឧបករណ៍លំហាត់ប្រាណ ជាសាធារណៈបានរៀប ចំដាក់ឲ្យប្រើប្រាស់ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្ត លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរព្រមទាំងមន្ត្រីក្រោមឱវាទ និងមានការចូលពីសំណាក់ ប្រជាពលរដ្ឋផងដែរ ។
លោក ហាក់ ឡេង អភិបាល ស្រុកបូទុមសាគរ បានថ្លែងឲ្យដឹងថា ដើម្បីលើកស្ទួយផ្នែកវិស័យ កីឡាបានមួយកំរិត ដើម្បីបង្កើនមិត្តភាព កាយសម្បទារឹងមាំ និងសុខភាពល្អក្នុង សារីរាងកាយ បងប្អូនកូនក្មួយ លោកបានរៀបចំឧបករណ៍ លំហាត់ប្រាណចំនួន ១២គ្រឿង មានតម្លៃ១៥៥០០ដុល្លារ ឲ្យប្រើប្រាស់ជាសាធារណៈគ្រប់វ័យមិនថា ចាស់ឬក្មេងឡើយ គឺលំហាត់ប្រាណចូលរួមបានទាំងអស់ ដោយមិនថាអ្នកមាន ឬក្រឡើយឲ្យតែចំណង់ចំណូលចិត្ត ។
លោកបានថ្លែងបន្តថា ដោយលោក បានមើលឃើញ ការលំហាត់ប្រាណបងប្អូនប្រពលរដ្ឋមួយ ចំនួនគាត់បានដើរឬរត់លំហាត់ប្រាណ នៅតាមដងផ្លូវជាតិ ដែលមានរថយន្តតូចធំ ម៉ូតូធ្វើចរាចរាល់ម៉ោង រាល់ថ្ងៃលោក មានការព្រួយ បារម្មណ៍ពីការគ្រោះថ្នាក់ ហេតុដូច្នេះលោកបាន ចំណាយថវិកាផ្ទាល់ខ្លួនទិញ ឧបករណ៍លំហាត់ប្រាណចំនួន ១២គ្រឿង ដើម្បីឲ្យបងប្អូនឈប់លំហាត់ប្រាណ នៅតាមដងផ្លូវវិលមកហាត់ប្រាណ ទីនេះវិញដើម្បីបញ្ជៀសការគ្រោះថ្នាក់ផង ហើយបានស្គាល់គ្នាជាមិត្តផង។
លោកបញ្ជាក់ថា តែអ្វីដែលសំខាន់ សូមបងប្អូនកូនក្មួយ ចូលរួមថែរក្សាទាំងអស់គ្នា ចំពោះឧបករណ៍នេះឲ្យបានល្អផង ព្រោះជារបស់សាធារណៈ របស់បងប្អូនទាំងអស់គ្នា ហើយមិនមែន របស់លោកទេ ។
លោកតាលោកយាយ បានសម្តែងការត្រេកអរយ៉ាងខ្លាំង ដោយថ្នាក់ដឹកនាំខេត្តស្រុក បានរៀបចំកន្លែងលំហាត់ប្រាណ គ្រប់វ័យដល់ពួកគាត់ ដោយមិនប្រកាន់ពីវណ្ណៈ ជាពិសេសអាចបញ្ជៀស ការគ្រោះថ្នាក់បានផងដែរ ព្រោះកាលពីមុនៗ ពួកគាត់លំហាត់នៅតាមជញ្ជើមផ្លូវជាតិ ឬផ្លូវលំដែលផ្លូវសម្រាប់ធ្វើចរាចរ ថយន្តនិងម៉ូតូដែលជាបញ្ហា ប្រឈមគ្រោះ ថ្នាក់បំផុត តែឥឡូវលោក ចៅហ្វាយស្រុក បានរៀបចំឧបករណ៍លំហាត់ប្រាណនេះ លោកសប្បាយចិត្តឥឧប្បមា និងខិតខំថែរក្សាឲ្យបានល្អ និងចូលរួមធ្វើអនាម័យថែរក្សាបរិស្ថាន អោយល្អដើម្បីសុខភាពយើងទាំងអស់គ្នា ៕