ភ្នំពេញ ៖ យោងតាម របាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្តាប់ធ្នាប់ សាធារណៈ ចេញផ្សាយនៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យ ដឹងថាការ រឹតបន្ដឹង ច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកត្រួតពិនិត្យឃើញមានយានយន្ត ល្មើសច្បាប់ សរុបចំនួន ៧៦៥ គ្រឿង ក្នុងនោះម៉ូតូចំនួន ៤៨២ គ្រឿង និង រថយន្ត ចំនួន ២៨៣ គ្រឿង ត្រូវបាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អនក្រ.បក នៅ ទូទាំងប្រទេស ។
ក្នុងនោះអំពើល្មើសភាគច្រើន របស់ អ្នកបើកបរ ម៉ូតូ គឺ មិនមាន ពាក់មួក សុវត្ថិភាព ចំណែក អំពើល្មើសសម្រាប់ អ្នកបើកបររថយន្ត រួមមាន មិនពាក់ខ្សែក្រវ៉ាត់ , ស្លាកលេខ និង ផ្ទុកទំនិញលើកកំណត់ ។
ដោយឡែកក្នុងរយៈពេល១៤ ថ្ងៃ ( ពីថ្ងៃ ទី ០១-១៤ ខែឧសភា ) ការរឹតបន្ដឹង ការអនុវត្ត ច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក រកឃើញ យានយន្ត ល្មើសមាន ចំនួន២២,៨០៧ រឿង ក្នុងនោះ ម៉ូតូ ចំនួន ១៦,៦១៦ គ្រឿង និង រថយន្ត ៦,១៩១ គ្រឿង ។
របាយការណ៍ ដដែល បាន វាយតម្លៃ រយៈពេល ១៤ ថ្ងៃ ឃើញថា ការ អនុវត្តតាម អនុក្រឹត្យ ថ្មី ក្នុងការ ផាកពិន័យ យានយន្ត ល្មើស បាន ដំណើរការ ទៅ យ៉ាង ល្អប្រសើរ ។ អ្នកប្រើប្រាស់ ផ្លូវទាំងអស់ ដែលបាន ចូលរួមគោរព ច្បាប់ចរាចរណ៍ យ៉ាង ល្អប្រសើរ ៕ ដោយ អេង ប៊ូឆេង