ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី៖ ការអនុវត្តច្បាប់ ចរាចរណ៍គឺមិនដកថយទេ ត្រូវតែបន្តរឹតបន្តឹង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានលើកឡើងថា ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេជាដាច់ខាត ។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ។

សម្តេចបន្តថា កម្ពុជារងគ្រោះពេកហើយ ពីគ្រោះថ្នាក់ចរាចរណ៍ ។

សម្តេចថា “យើងមានប្រជាជនតែ ១៥ លាននាក់ តែអ្នកស្លាប់ដោយគ្រោះថ្នាក់ ចរាចរណ៍ក្នុងប្រទេសយើង ចង់ស្មើនឹងវៀតណាម និង ថៃ ដែលមានប្រជាជន ជិត ៩០ លាននាក់ និង ៧០ លាននាក់ ។ ហេតុនេះ ការអនុវត្តច្បាប់ចរាចរណ៍ គឺមិនដកថយទេ “៕

To Top