ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តរំលឹកដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ ព្រោះថា ជំងឺកូវីដ១៩ នៅជាការគំហែមកំហែងខ្ពស់ សម្រាប់ពិភពលោក រួមទាំងកម្ពុជាផងដែរ ។
សម្ដេចពិជ័យសេនា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ឧសភានេះថា «ស្ថានភាពនៃការគំរាមកំហែងពីមេរោគ COVID-19 គឺនៅមានកំរិតខ្ពស់នៅឡើយ។ ជាក់ស្ដែង អត្រាចម្លងថ្មី និងមរណភាព មានចំនួនកើនឡើងជាលំដាប់ នៅតាមបណ្តាប្រទេសនានា។ ដូចនេះសូមក្មួយៗកងទ័ព និងបងប្អូនប្រជាពលរដ្ឋ កុំមានការធ្វេសប្រហែសឱ្យសោះ ត្រូវថែទាំសុខភាពឱ្យបានល្អ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ ដើម្បីការពារការចម្លង មេរោគ CoVID-19» ។