Covid-19

លោកស្រី ម៉ែន សំអន ផ្ដាំផ្ញើដល់ពលរដ្ឋ រួមគ្នាប្រយុទ្ធប្រឆាំងកូវីដ១៩ បន្តទៀត ទោះកម្ពុជាមានអ្នកជាទាំងអស់ក៏ដោយ

ស្វាយរៀង៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមអ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង និងជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បានថ្លែងនូវការផ្ដាំផ្ញើរដល់ អាជ្ញាធរសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្នចំពោះជម្ងឺCOVID-19 ទោះបីជាស្ថានភាពនៅកម្ពុជា បានធូរស្បើយច្រើន ហើយមិនមានអ្នកឆ្លងថ្មីក៍ពិតមែន និងមានអ្នកជាអស់ហើយក្តី ក៏មិនត្រូវភ្លេចខ្លួនឡើយ ដោយបន្តប្រយុទ្ធប្រឆាំង ចំពោះជម្ងឺរាតត្បាតនោះបន្ថែមទៀត ។

លោកស្រី ម៉ែន សំអន ថ្លែងបែបនេះខណៈដែល លោកស្រីនាំអំណោយផ្ដល់ ជូនប្រជាពលរដ្ឋក្រីក្រចំនួន ៦៩គ្រួសារ រស់នៅស្រុកស្វាយជ្រំខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ នៅសាលាស្រុកស្វាយជ្រំ ។

ក្នុងនាមជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀងលោកស្រី ម៉ែន សំអន បានថ្លែងនូវការពាំនាំមកនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងទ្វេរតែងតែ យកចិត្តទុក្ខដាក់ចំពោះប្រជាពលរដ្ឋ ទូទាំងប្រទេសដោយមិនឲ្យមាន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ ដោយដាច់បាយឡើយ ។

លោកស្រី ម៉ែន សំអន ក៏បានជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារគ្រប់ៗ ក្រុមគ្រួសារពិសេសអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវ ទី១. ប្រុងប្រយ័ត្នឲ្យបាន ខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការ ឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានមក្រិតតិច ក្រោមការអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ។ ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមាន អ្នកជាសះស្បើយមានចំនួន ១២២នាក់ និងពុំមានអ្នកស្លាប់នោះទេ ។ ទី២.យើងទាំងអស់គ្នាត្រូវជម្រុញ ការងារកសិកម្មក្នុងការដាំដុះ ចិញ្ចឹមសត្វ នៅក្នុងមូលដ្ឋាន ជាពិសេស ត្រូវរក្សាទុក្ខនូវស្បៀងអាហារដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើជំងឺកូវីដ១៩នេះ នៅតែអូសបន្លាយ ។ ទី*៣.ត្រូវចូលរួមទាំងអស់គ្នាក្នុងការ គោរពច្បាប់ចរាចរណ៍ផ្លូវគោគ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ និងការបាត់បង់អាយុ។

លោកស្រី ម៉ែន សំអន បាននាំអំណោយសប្បុរសធម៏ របស់សាខាកាកបាទក្រហមខេត្តស្វាយរៀង ដល់ប្រជាពលរដ្ឋរួមមានអង្ករ មីនឹងត្រីខកំប៉ុង និងថវិកាចំនួនទៀតផងដែរ ៕

To Top