កោះកុង៖ ក្រោយពីមានការរិៈគន់ ពីសំណាក់មហាជនមួយចំនួនថា ឧបករណ៍លំហាត់ ដាក់ឲ្យប្រើប្រាស់ជាសាធារណៈ ចំនួន១២គ្រឿង តម្លៃថ្លៃពេកនោះ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ លោកអភិបាលស្រុក បានឲ្យដើមអម្ពិល ដឹងថា រដ្ឋបាលស្រុក បានទិញឧបករណ៍ លំហាត់ប្រាណ ដាក់ឲ្យប្រើប្រាស់ជាសាធារណៈ បូករួមទាំងចំណាយ រៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗទៀត។
លោក អភិបាលស្រុក រៀបរាប់ថា ក្នុងការចំណាយទាំងនោះ មានដូចខាងក្រោម÷
១-ឧបករណ៍លំហាត់ប្រាណ ចំនួន១២គ្រឿង ចំណាយថវិកាអស់ ៦.៥០០ដុល្លារ ។
២-ចំណាយការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធសួនច្បារ ចាក់ដី ការធ្វើផ្លូវបេតុអាមេ ១ខ្សែប្រវែង១០០ម៉ែត្រ ទិញបង់អង្គុយ តម្លៃពលកម្ម រួមទាំងឈ្នួលការ ដឹកជញ្ជូនឧបករណ៍លំហាត់ប្រាណ ចំណាយថវិកាអស់៩.០០០ដុល្លារ ក្នុងការចំណាយទាំងអស់សរុបរួម១៥.៥០០ដុល្លារ ។
ឧបករណ៍លំហាត់ប្រាណ ទាំង១២គ្រឿងនោះ លោក ទិញពីទីក្រុងបាងកក ប្រទេសថៃឡង់ដ៏។
លោកអភិបាលស្រុកបុទុមសាគរ សូមចិត្តមហាជន កុំអោយមានការសង្ស័យ ហើយថវិកាទាំងអស់នេះ បានមកពីសប្បរសជន ជួយឧបត្ថម្ភ ក្នុងស្ថាបនាហេដ្ឋាចរនាសម្ព័ន្ធ កន្លែងលំហាត់ប្រាណសាធារណៈនេះ ៕