ព័ត៌មានជាតិ

ជនសង្ស័យចំនួន ១០នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន ពាក់ព័ន្ធករណី បង្ខាំមនុស្សខុសច្បាប់

ភ្នំពេញ៖ កម្លាំងអាវុធហត្ថ ខណ្ឌជ្រោយចង្វា ជាមួយកម្លំាងជំនាញ នៃការិយាល័យប្រឆាំង ការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការសំរបសំរួលដោយ លោក ហេង ផេង ព្រះ រាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ បានចុះបង្រ្គាប និងឆែកឆេរបន្ទប់ចំនួន4 ក្នុងខុនដូរមួយកន្លែង ស្ថិតនៅចំណុចភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន១០នាក់ នៅវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២០។

ប្រតិបត្តិការនេះ យោងតាមពាក្យបណ្ដឹង បងប្រុសជនរងគ្រោះ ឈ្មោះ XIAO WEN YANG ភេទប្រុសអាយុ៤៣ឆ្នាំ ជនជាតិចិន មុខរបរលក់ដូរ មានទីលំនៅភូមិអ៊ូឆាង សង្កាត់អឺប៉ី ក្រុងអឺប៉ី ខេត្តហ៊ូប៉ី និងរំដោះបានជនរងគ្រោះ ចំនួន០១នាក់។

ជនសង្ស័យដែលបានឃាត់ខ្លួនរួមមាន ជនជាតិចិន០៨នាក់ ភូមា០១នាក់ និង ខ្មែរ០១នាក់៖
1/ឡូវ ពិនភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន
2/ឈិន ស៊ី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិចិន
3/ស៊ុង ជាំង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
4/សោ ឆោ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន
5/វ៉ាង វិនហ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
6/ជាយូ ជឺ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
7/ចូវ ហន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន
8/ហង ឡុងម៉ីង ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
9/ ហម ទិបឈី ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិភូមា
10/ងែត ផល្លា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ

បច្ចុប្បន្នជនសង្ស័យ ទាំង១០នាក់ កំពុងត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យ ប្រឆាំងការជួញដូរមនុស្ស កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ព័ត៌មានលម្អិត នឹងផ្សាយជូនពេលក្រោយ ៕

To Top