Covid-19

CDC ឲ្យពលរដ្ឋបន្ដ ពន្យារពេល​រៀបអាពាហ៍ពិពាហ៍ ជប់លៀង និងចាក់ធុងបាសរាំ ដើម្បីទប់ស្កាត់កូវីដ -១៩

ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) បានឲ្យដឹងថា ប្រជាពលរដ្ឋ ត្រូវបន្តអនុវត្តគម្លាត​ សង្គមបន្តទៀត ដូចជា ពន្យាពេល រៀបអាពាហ៍ពិពាហ៍ ជប់លៀង ចាក់ធុងបាសរាំ ដើម្បីទប់ស្កាត់ ជំងឺ កូវីដ -១៩។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់នាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា រហូតដល់ម៉ោង៩ព្រឹក ថ្ងៃទី១៧ ឧសភា កម្ពុជា ពុំរកឃើញ​ ករណីជំងឺ កូវីដ -១៩ថ្មីទេ។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបញ្ជាក់ថា ពិតមែនតែពុំរកឃើញ​ ករណីថ្មីក៏ដោយពលរដ្ឋ បន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ បើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺ កូវីដ-១៩ ដ៏ខ្លាំងក្លានៅឡើយ ។

នាយកដ្ឋានប្រយុទ្ធជំងឺឆ្លង​ បន្ថែមថា “យើងត្រូវបន្តអនុវត្ត គម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ “។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តថា “យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា “។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា រកឃើញករណីជំងឺកូវីដ១៩ ដំបូងបំផុតនៅថ្ងៃទី២៧ មករា ២០២០។ បានធ្វើតេស្តចំនួន ៥១៦២ស្មើនឹង ៩៣២ ក្នុង១លាននាក់។ ហើយក៏បានព្យាបាល អ្នកជំងឺកូវីដ-១៩ ដែលកើត នៅកម្ពុជា១២២នាក់ ជាសះស្បើយ១០០%ផងដែរ៕
ដោយ អេង ប៊ូឆេង

To Top