ព័ត៌មានជាតិ

កម្ពុជា មិនទាន់រកឃើញ អ្នកឆ្លងវីរុស កូវីដ-១៩ ថ្មីនោះទេ

ភ្នំពេញ៖លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង សុខាភិបាល បានលើកឡើងថា រហូតមកដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ នៅកម្ពុជាមិនទាន់រកឃើញ អ្នកកើតវីរុសកូវីដថ្មីនោះទេ ក្រោយមានការផ្សាយមានពលរដ្ឋខ្មែរ ឆ្លងនៅពេលទៅវៀតណាម។

លោកស្រី ឱ វណ្ណឌីនបញ្ជាក់ថា “នៅតែគ្មានព័ត៌មានផ្លូវការពីវៀតណាម ។ មកទល់ពេលនេះ មិនទាន់មាន រកឃើញអ្នកមាន វីរុសកូវីដ-១៩ ថ្មីនោះទេ ។ ហើយប្រសិនបើមាន ក្រសួងនឹងជម្រាបជូន”។

សូមបញ្ជាក់ថា ថ្មីៗនេះមានព័ត៌មានចុះផ្សាយថា មានពលរដ្ឋខ្មែរម្នាក់ នៅខេត្តសៀមរាប ដែលធ្វើដំណើរទៅលេងផ្ទះមីង នៅស្រុកតាន់ចូ ក្នុងខេត្តតាញិញ ជាប់ព្រំដែនប្រទេសកម្ពុជា ត្រូវបានវៀតណាម រកឃើញថា មានជំងឺកូវីដ១៩ កាលពីថ្ងៃទី២ ខែឧសភានេះ ៕

To Top