ព័ត៌មានជាតិ

រដ្ឋបាលជលផល៖ ក្នុងរដូវបិទនេសាទ ពលរដ្ឋអាច ប្រើប្រាស់ ឧបករណ៍ នេសាទជាលក្ខណៈគ្រួសារ

ភ្នំពេញ ៖ រដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងរយៈពេលរដូវបិទនេសាទ ប្រជាពលរដ្ឋអាចប្រើប្រាស់តែឧបករណ៍ នេសាទលក្ខណៈគ្រួសារ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធន ធានជលផល ឲ្យបានគង់វង្ស។

យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២០ ចេញផ្សាយនាពេលថ្មីៗនេះថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទ ទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម ៖ 

ទី១-ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាបដែលស្ថិត នៅខាងជើងខ្សែស្របទន្លេចតុមុខ ដែលរួមមាន ៖ ខេត្ដទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្ដា ខេត្តកំពង់ចាម ត្បូងឃុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធា នីភ្នំពេញ និងខេត្តកណ្ដាល ផ្នែកខាងជើងចតុមុខ។

ទី២-ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្រប ទន្លេចតុមុខ ដែលរួមមាន ៖ រាជធានីភ្នំពេញផ្នែកខាងត្បូងចតុមុខ ខេត្តកណ្ដាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។

ទី៣-នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់តែឧបករណ៍ នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាស លេខខ៤៥៨ ប្រក.កសក។ចំពោះឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិនអនុញ្ញាតឲ្យប្រើឡើយ ក្នុងរដូវបិទនេសាទនេះ ដោយឡែក ឧបករណ៍ មងអាច ធ្វើនេសាទបានតែប្រវែង ១០០ម៉ែត្រ ប៉ុណ្ណោះ។

រដ្ឋបាលជលផល សង្ឃឹមថា សាធារណជន និងអ្នកនេសាទទាំងអស់ នឹងអនុវត្តតាមសេចក្ដីជូ នដំណឹងនេះ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធនធានជលផលឲ្យបានគង់វង្ស សម្រាប់ប្រជាពលរដ្ឋខ្មែរជំនាន់ក្រោយៗទៀត៕ដោយ ៖ អេង ប៊ូឆេង

To Top