ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំ បន្តពិនិត្យ និងកែសម្រួល ខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត គណៈកម្មការជាតិ ប្រឆាំងទារុណកម្ម

ភ្នំពេញ ៖ លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យ និងកែសម្រួលខ្លឹមសារសេចក្តីព្រាងច្បាប់ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម។

សូមជម្រាបថា ច្បាប់នេះមានគោលបំណង បង្កើតគណៈកម្មធិការជាតិប្រឆាំងទារុណកម្ម ដើម្បីធានាការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មដទៃទៀត ដែលឃោឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាបដោយដាក់វិធានការ ត្រួតពិនិត្យជាទៀងទាត់ នៅកន្លែងឃុំឃំាងនានា និងទីកន្លែងដែលជនទាំងឡាយណា ត្រូវបាន ឬអាចត្រូវបានដកហូតសេរីភាព។

ជាងនេះទៅទៀត ច្បាប់នេះ មានវិសាលភាពអនុវត្តនៅ គ្រប់ទីកន្លែងឃុំឃាំងជនទាំងឡាយណា ត្រូវបានឬអាចត្រូវបានដកហូត សេរីភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ដោយ៖ អេង ប៊ូឆេង

To Top