ព័ត៌មានជាតិ

លោក កឹម សុខាជួបទូតអាមេរិក និយាយពីបញ្ហាសុខភាព និងជីវភាពរស់នៅ របស់ពលរដ្ឋខ្មែរអំឡុង ជំងឺកូវីដ-១៩

ភ្នំពេញ៖ បន្ថែមពីលើការសួរសុខទុក្ខគ្នា ទៅវិញទៅមកនិង ក្រុមគ្រួសារជាដើមនោះ លោក កឹម សុខា អតីតប្រធាន គណបក្សប្រឆាំង បានជួបពិភាក្សា ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយនិយាយអំពីបញ្ហាសុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុង ពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គមនៅពេលអនាគតដែលចាំបាច់ តម្រូវឲ្យមានការរួបរួមគ្នា ដោះស្រាយបញ្ហាប្រឈមទាំងនោះ។

លោក កឹម សុខា បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួនក្នុងន័យដើមទាំងស្រុងថា”នៅម៉ោង៤រសៀល ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ ខ្ញុំបានជួបជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ យើងមិនត្រឹមតែសួរសុខទុក្ខគ្នា និងក្រុមគ្រួសារផ្ទាល់ទេ ដោយលើសពីនេះទៅទៀត យើងបានពិភាក្សា អំពីបញ្ហាសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងពេលដែលជំងឺកូវីដ-១៩ កំពុងរាលដាលក្នុងពិភពលោក និងពីផលវិបាកលើវិស័យសេដ្ឋកិច្ច និងសង្គមនៅ ពេលអនាគត ដែលចាំបាច់តម្រូវឲ្យមានការរួបរួម គ្នាដោះស្រាយបញ្ហាប្រឈមទាំងនោះ”៕

To Top