កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ នេះ អមដំណើរ ដោយអភិបាលរងខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធ បានចុះពិនិត្យការសាងសង់ ផ្លូវបេតុងមួយខ្សែ មានប្រវែង១៧០០ ម៉ែត្រ ជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
តាមមន្ត្រីរដ្ឋបាល ខេត្តកំពង់ចាម បានឲ្យដឹងថា ផ្លូវបេតុង ប្រវែង ១.៧០០ ម៉ែត្រ ទទឹង ៦ម៉ែត្រ សាងសង់ជុំវិញ ប្រាសាទនគរបាជ័យ ដែលផ្លូវ១ខ្សែនេះ ប្រើប្រាស់ថវិការដ្ឋបាលខេត្ត ឆ្នាំ២០២០ ។ ជាលទ្ធផលមកដល់ពេលនេះ សម្រេចបានប្រមាណ៣០%ហើយ ។
ទន្ទឹមនឹងការ ចុះពិនិត្យផ្លូវមួយខ្សែនេះ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានណែនាំដល់អ្នកទទួលការសាង សង់ ត្រូវគោរពតាមបទបដ្ឋាន បច្ចេកទេស ដើម្បីធានាគុណភាពសំណង់ ។ ចំណែកមន្រ្តីបច្ចេកទេស ត្រូវចុះត្រួតពិនិត្យបច្ចេកទេស ឲ្យបានហ្មត់ចត់ និងជាប្រចាំតាមដំណាក់ កាលនីមួយៗ នៃការសាង សង់ផងដែរ ៕