ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យអគ្គិសនីកម្ពុជា ជីកផ្លូវកប់បណ្ដាញ ខ្សែកាបអគ្គិសនី តង់ស្យុងមធ្យម ២២គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំ និងអនុស្ថានីយ ពហុកីឡដ្ឋានជាតិ អូឡាំពិក តភ្ជាប់ជាមួយបន្ទប់ភ្លើងចំនួន ១៥ ស្ថិតក្នុងភូមិសាស្ត្រ ខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក ខណ្ឌបឹងកេងកង និងខណ្ឌចំការមន ៕